តើអី្វជាប្រភពដ៏ប្រសើរបំផុតរបស់មនុស្សជោគជ័យនៅពេលដែលគេជួបប្រទះគ្រាលំបាក? គឺការគិត ត្រឹមត្រូវ!
អ្នកពូកែគិតគឺតែងតែជាម្ចាស់នៃតម្រូវរបស់គេផ្ទាល់។ ជនដែលដឹងពីរបៀបធ្វើអី្វមួយតែងតែទទួលបាននូវការងារ ប៉ុន្តែជនដែលដឹងពីហេតុផលនៃការធ្វើកិច្ចការ តែងតែធ្វើជាចៅហ្វាយគេ។
អ្នកពូកែគិតអាចដោះស្រាយបញ្ហាគ្រប់បែបយ៉ាង ពួកគេមិនដែលខ្វះគំនិតក្នុងការបង្កើតនូវការរួបរួមនោះទេ ហើយពួកគេតែងតែមានក្តីសង្ឃឹមសម្រាប់អនាគតដ៏ល្អប្រសើរ។ អ្នកពូកែគឹកម្រនឹងរកឃើញថាពួកគេជួបជាមួយនឹងមនុស្សដែលគ្មានការសណ្តោសប្រណីណាស់ គឺជាមនុស្សដែលទាញយកផលប្រយោជន៍ពីពួកគេឬព្យាយាម បោកបញ្ឆោតពួកគេ មនុស្សដូចជា Nazi កាន់អំណាចផ្តាច់ការ លោកAdof Hiltler, ជាអ្នកដែលអួតក្អេងក្អាងថា” តើជាការសំណាងអ្វីម្ល៉េះរបស់អ្នកគ្រប់គ្រងដែលមនុស្សទាំងអស់គ្នាមិនបានគិត”។
ជនទាំងឡាយដែលអភិវឌ្ឍបាននូវដំណើរនៃការគិតត្រូវគឺអាចគ្រប់គ្រងខ្លួនពួកគេដោយខ្លួនពួកគេផ្ទាល់ សូម្បីតែស្ថិតក្នុងរបបនៃការគាបសង្កត់ជិះជាន់ ឬក្នុងស្ថានភាពលំបាកផ្សេងៗក៏ដោយ។ សរុបសេចក្តីមក, អ្នកពួកែគឹតគឺទទួលបានជោគជ័យ។
ខ្ញុំបានសិក្សាស្វែងយល់់ពីមនុស្សជោគជ័យអស់រយៈពេល៤០ឆ្នាំមកហើយ ហើយបើទោះបីជាភាពខុសប្លែកគ្នាដែលអ្នករក ឃើញពីជនទាំងនោះគឺភាពស្រឡាំងកាំងឬភាន់ភាំង ខ្ញុំរកឃើញថាពួកគេមានភាពដូចគ្នាតែមួយគឺ៖ របៀបនៃការគិតរបស់ពួកគេ!
នេះជាអ្វីដែលញែកដាច់ពីគ្នារវាងមនុស្សជោគជ័យនិងមនុស្សបរាជ័យ។ ហើយនេះគឺ ជាពត័មានមួយដ៏ល្អ។ របៀបនៃការគិតរបស់មនុស្សជោគជ័យគឺអាចត្រូវបានដឹង។ ប្រសិនជាអ្នកផ្លាស់ប្តូរការគិតរបស់អ្នក នោះអ្នកអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន!
តើធ្វើយ៉ាងណាដើម្បីក្លាយទៅជាអ្នកដែលពូកែគិត តើអ្នកចង់ក្លាយទៅជាម្ចាស់នៃដំណើរការនៃការគិតត្រូវឬទេ? តើអ្នកចង់ក្លាយទៅជាអ្នកពូកែគិតនៅថ្ងៃស្អែកជាងថ្ងៃនេះឬទេ? ដូច្នេះអ្នកត្រូវផ្សារភ្ជាប់នូវដំណាក់កាលនៃវិធីសាស្រ្តដែលធ្វើឲ្យការគិតរបស់អ្នកអភិវឌ្ឍ។ ខ្ញុំសូមណែនាំនូវចំណុចដូចខាងក្រោមៈ
១. ប្រាប់ខ្លួនអ្នកផ្ទាល់ទៅរកការគិតដែលត្រូវ
អ្នកពូកែគិតតែងតែមានផ្ទុកនូវគំនិតសំខាន់ៗ។ ពួកគេជានិច្ចកាលតែងតែរកមើលពីអ្វីមួយដែលនាំឲ្យមានការគិត របស់ពួកគេចាប់ផ្តើមឡើង ពីព្រោះថាអ្វីដែលអ្នកបាន ធ្វើវាតែងតែចេញជាលទ្ធផលត្រលប់មកវិញ។
អានសៀវភៅ មើលទស្សនាវដ្តីពាណិជ្ជកម្ម ស្តាប់ចំរៀង ហើយចំណាយពេល វេលា មួយចំនួនដើម្បីជួបជាមួយអ្នកពូកែគិត។ ហើយនៅពេល អ្វីមួយធ្វើឲ្យអ្នកចង់ដឹង មិនថាវាជាគិតរបស់ អ្នកដទៃ ឬក៏ជាគ្រាប់ពូជនៃការគិតដែលចេញមកពី ខ្លួនអ្នកផ្ទាល់ ចូររក្សាវាឲ្យនៅចំពោះមុខអ្នកជានិច្ច។ ចូរសរសេរចូលនៅក្នុងកំណត់ត្រាហើយរក្សាវា ទុក នូវកន្លែងណាមួយដែលអ្នកចូលចិត្តដើម្បីដាស់តឿននូវការគិតរបស់អ្នក។
២.ណែនាំពីខ្លួនអ្នកផ្ទាល់ទៅអ្នកពូកែគិត
មនុស្សទាំងអស់ នៅក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំចាត់ទុកថាជាមិត្តជិតស្និទ្ធិឬ មិត្តរួមការងារគឺសុទ្ធតែជាអ្នកពូកែគិត។ សព្វថ្ងៃនេះ ខ្ញុំស្រលាញ់មនុស្សគ្រប់គ្នា។ ខ្ញុំព្យាយាម ធ្វើល្អចំពោះមនុស្សរាល់គ្នាដែលខ្ញុំបានជួប ហើយខ្ញុំចង់បងើ្កននូវតម្លៃដល់មនុស្សជា ច្រើនដែលខ្ញុំអាចតាមរយៈការជួបប្រជុំ តាមរយៈសៀវភៅ ការសិក្សាតាមរយៈសំលេង( Mp3 audio)…ល។ ប៉ុន្តែជនដែលខ្ញុំបានស្វែងរកហើយសម្រេចចិត្តចំណាយពេលវេលា ជាមួយនោះបែរជាប្រឆាំងនិងខ្ញុំជាមួយនិងការគិតនិងសកម្មភាព របស់គេទៅវិញ។ ពួកគេតែងតែបន្តការព្យាយាមចង់ចេះចង់ដឹងនិងចង់អភិវឌ្ឍជានិច្ច។
៣. សម្រេចចិត្តជ្រើសរើសនូវការគិតដ៏ត្រឹមត្រូវ
ដើម្បីក្លាយទៅអ្នកដែលពូកែគិត អ្នកត្រូវតែក្លាយជាអ្នកដែលដឹងពីរបៀបនៃការគិត។ ជានិច្ចកាល ត្រូវតម្កល់ខ្លួនអ្នក នូវកន្លែងដែលត្រូវដើម្បី គិត រៀបចំ និង គូសបំព្រៀង ពន្លាតវិសាលភាពនៃការគិតរបស់អ្នក។ ធ្វើវាឲ្យចេញជារូបរាង។ ការគិតប្រៀបដូចជាវិន័យ។ អ្នកប្រហែលជាចង់ធ្វើអ្វីដែលស្រដៀងគ្នានេះ ឬក៏អ្នកអាចរៀបចំតារាងពេលវេលា និងគំនិតរបស់អ្នកផ្ទាល់។ មិនថាអ្នកសម្រេចចិត្តធ្វើអ្វីនោះទេ ចូរឆ្ពោះទៅរកការគិតដែលជាក់លាក់មួយ ចូរចាប់យកក្រដាសនិងប៊ិច ហើយត្រូវ ប្រាកដថាអ្នកអាចចាប់យករូបភាព នៃការគិតនោះដើម្បីសរសេរវាចេញមក។
៤. បញ្ចេញសកម្មភាពទៅនឹងការគិតត្រូវរបស់អ្នក
គំនិតគឺមានជីវិតរយៈពេលខ្លីណាស់។ អ្នកត្រូវបញ្ចេញសកម្មភាពចំពោះការគិតនោះមុនពេលវាផុតរលត់ទៅវិញ។ នៅពេលសង្រ្គាមលោកលើកទី១ត្រូវបានបញ្ចប់ លោកEddie Rickenbacker ដ៏ពូកែម្នាក់បាននិយាយឡើងថា គាត់បានធ្វើ កំណត់សម្គាល់ថា,” ខ្ញុំអាចឲ្យអ្នកនូវ៦ពាក្យដែលជារូបមន្តសម្រាប់ភាពជោគជ័យៈ គិតពីអ្វីៗ ដែលកើតមានឡើងហើយអនុវត្តតាមអ្វីដែលកើតមាន”។
៥. អនុញ្ញតឲ្យអារម្មណ៌របស់អ្នកបង្កើតនូវការគិតត្រូវផ្សេងទៀត
ដើម្បីចាប់ផ្តើមនូវរបៀបនូវការគិត អ្នកមិនអាចពឹងអាស្រ័យនិងអារម្មណ៌របស់អ្នក បានទេ។ នៅក្នុងដំណើរនៃភាព បរាជ័យ, ខ្ញុំបានសរសេរថាអ្នកអាចបណ្តែតបណ្តោយ ខ្លួនអ្នកជាមួយនិងអារម្មណ៌របស់អ្នកដ៏យូរមុនពេលអ្នកអាចមានអារម្មណ៌ថាអ្នកចង់ធ្វើ វាឡើង។ ប្រសិនជាអ្នករង់ចាំរហូតដល់អ្នកចង់ធ្វើអ្វីមួយ, អ្នកនឹងមិនដែលសម្រេចវាបានទេ។ ដូចគ្នានេះគឺត្រូវ សម្រាប់ការគិត។ អ្នកមិនអាចរង់ចាំរហូតដល់អ្នកមាន អារម្មណ៌ ដើម្បីគិតចង់ធ្វើអ្វីមួយនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ, ខ្ញុំអាចសន្និដ្ឋានបានថា នៅពេលអ្នកដាក់ខ្លួនអ្នកទៅនិងរបៀបនៃការគិតត្រូវ អ្នកអាចប្រើប្រាស់មនោសញ្ចេតនារបស់អ្នកដើម្បីបីបាច់នូវដំណើរការនោះនិងបង្កើតនូវគំនិតបញ្ញា។
ព្យាយាមសម្រាប់អ្នកខ្លួនឯងផ្ទាល់។ បន្ទាប់អ្នកបានឆ្លងកាត់វិន័យនៃដំណើរការ នៃការគិតហើយរីករាយជាមួយនិងការសម្រេចបានជោគជ័យមួយចំនួននោះ នោះវានឹងអនុញ្ញាតឲ្យអ្នកស្គាល់នូវរស់អារម្មណ៌ហើយព្យាយាមប្រើប្រាស់ថាមពលនៃភាព ជោគជ័យនោះបន្តទៀត។ ប្រសិនជាអ្នកដូចជាខ្ញុំ វាប្រហែលជាអាចចែករំលែកនូវ គំនិត និងសម្មតិផលនៃការគិតបានជាច្រើនថែមទៀត។
៦. អនុវត្តនូវរបៀបដដែល
ការគិតត្រូវតែមួយមុខមិនធ្វើឲ្យមានជីវិតដែលល្អទេ។ ជនដែលមានការគិតត្រូវ ហើយព្យាយាមប្រើប្រាស់វាសម្រាប់ការប្រកបការងារទាំងស្រុងតែងតែបញ្ចប់ដោយ ភាពមិនរីករាយ ឬភាពទ័លក្រ។ ពួកគេគឺជាមនុស្សម្នាក់ដែលមានចម្ងល់តែមួយ មានអ្នកនិពន្ធសៀវភៅតែមួយ អ្នកសរសេរសារតែមួយ អ្នកបង្កើតស្នាដៃឆ្នៃប្រឌិតតែមួយ ដែលចំណាយពេលវេលាពេញមួយជីវិតរបស់គេដើម្បីការពារ និងផ្សព្វផ្សាយគំនិតតែ មួយគត់របស់គេ។
ភាពជោគជ័យកើតចេញពីអ្នកដែលមានភ្នំកំណប់ដែលពោរពេញទៅដោយត្បូងពេជ្យមិនចេះអស់ មិនមែនជនដែលរកបានដុំមាសមួយដុំហើយ ព្យាយាមរស់នៅជាមួយដុំមាសនៅអស់រយៈកាល៥០ឆ្នាំនោះទេ។ ដើម្បីក្លាយទៅជាជនម្នាក់ដែលរកបាននូវមាសជាច្រើនរាប់មិនអស់ អ្នកត្រូវរក្សានូវរបៀបនូវការគិតដ៏ត្រឹមត្រូវ។
១១ចំណុចសម្រាប់ការគិតជោគជ័យ
១. បណ្តុះគំនិតនូវការគិតឲ្យធំទូលាយ
២. ផ្សារភ្ជាប់ទៅនិងការគិតជាចម្បង
៣. បង្កើតនូវភាពឆ្នៃប្រឌិតនៃការគិត
៤. ប្រើប្រាស់នូវការគិតជាសកម្មភាពជាក់ស្តែង
៥. ប្រើវិធីសាស្រ្តនៃការគិត
៦. ស្វែងរកការដែលអាចទៅរួច
៧. រៀនពីការឆ្លុះបញ្ចាំងនៃការគិត
៨. សួរនូវការគិតដែលមានប្រជាប្រិយភាព
៩. ទទួលយកផលដែលបានមកពីការចែករំលែកនៃការគិត
១០. អនុវត្តការគិតមិនអាត្មារនិយម
១១. អាស្រ័យនិងការគិតជាគោល
បានដកស្រង់ចេញពីៈ http://success.com.kh/?p=1748