ហេតុអ្វីបានជាមនុស្សម្នាក់សុខចិត្តធ្វើការងារមួយដោយមិនយកកំរៃនៅពេលដែលពួកគេគ្មានការងារធ្វើ? ចម្លើយនោះគឺ ដើម្បីបង្កើតចំនេះដឹងបន្ថែម បង្កើតបណ្តាញការងារនិងដើម្បីបំពេញបន្ថែមនៅក្នុងប្រវត្តិរូបសង្ខេបកំលុងពេលគ្មានការងារធ្វើ។ គោលបំណងទាំង៣នៃការធ្វើការងារស្ម័គ្រចិត្តនឹងជម្រុញឲ្យមានការបង្កើតការត្រៀមខ្លួនឲ្យក្លាយជាបេក្ខភាពក្នុងទីផ្សារការងារដែលអ្នកប្រាថ្នា។
១. ដើម្បីបង្កើតចំនេះដឹងបន្ថែម
កំលុងពេលដែលគ្មានការងារធ្វើអាចជាពេលវេលានៃការកំសាន្ត មានចំនេះដឹងមិនគ្រប់គ្រាន់ ឬមានសម្ពាធផ្សេងៗ។ អ្នកដែលធ្លាក់ខ្លួនក្នុងភាពគ្មានការងារធ្វើនឹងធ្លាក់ចូលទៅក្នុងអន្ទាក់នៃការលំហែ ឬ ការអស់សង្ឃឹម។ ដំណាក់កាលនេះអាចជាការលំបាកក្នុងការក្រោកឡើងដើម្បីជៀសវាងពីស្ថានភាពនោះ ប៉ុន្តែការងារស្ម័គ្រចិត្តអាចដើរតួជាគ្រឿងដើម្បីបញ្ចៀសវាហើយក៏អាចការការពារចំនេះដឹងរបស់អ្នកកុំឲ្យបាត់បង់ផងដែរ។
២. ដើម្បីបង្កើតបណ្តាញការងារ
ការងារស្ម័គ្រចិត្តអាចប្រើប្រាស់ជាឱកាសដើម្បីជួបនឹងអ្នកដែលអាចជួយអ្នកក្នុងការស្វែងរកការងារ។ ការធ្វើការងារស្ម័គ្រចិត្តច្រើនដងក៏អាចជម្រុញឲ្យអ្នកបានទទួលការងារពេញម៉ោងបានដែរ វាផ្អែកទៅលើការងារស្ម័គ្រចិត្តនោះនិងកិច្ចសន្យាដើម្បីធ្វើការងារស្ម័គ្រចិត្ត។
៣. ដើម្បីបំពេញបន្ថែមក្នុងប្រវត្តិរូបរបស់អ្នក
រក្សាតំណែងដែលអ្នកនឹងត្រូវទទួលបានដោយការងារស្ម័គ្រចិត្ត ដើម្បីបង្ហាញប្រាប់ទៅនិយោជកថាអ្នកអ្នកមិនមែនជាមនុស្សម្នាក់ដែលអង្គុយអត់ប្រយោជន៏នោះទេ ទោះក្នុងកំលុងពេលដែលអ្នកគ្មានការងារធ្វើក៏ដោយ ៕
បានដកស្រង់ចេញពីៈ http://success.com.kh/?p=3040