សូមអរគុណ ! បងប្អូនដែលបានចូលទស្សនាវ៉ិបសាយខ្ងុំបាទ ។ ជូនពរបងប្អូនឲ្យមានសំណាងល្អគ្រប់ពេលវេលា ។

How to get everything that you need in your life


វិធីសាស្ត្រទទួលបានអ្វីៗដែលអ្នកចង់បានក្នុងជីវិត


ឧបសគ្គដ៏ធំបំផុតក្នុងជីវិត គឺពេល​ដែល​​​អ្នក​បាត់​​បង់​នូវ​​ជំ​នឿ​ចិត្ត​ទាំង​អស់​​​សម្រាប់​សម្រេច​គោល​បំ​ណង​។ បញ្ហា​អាក្រក់​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង​ គឺ​នៅ​ពេល​ដែល​​ភាព​ច្រ​បូក​ច្រ​បល់​បាន​មក​កាន់​ជី​វិត​របស់​អ្នក​​ដូច​ជា​ បញ្ហា​ហិរញ្ញ​វត្ថុ​ ដែល​នាំ​ឲ្យ​​មាន​អារម្ម​ណ៍​ថា​ អ្នក​មិន​អាច​គ្រប់​គ្រង​​លើ​អ្វី​ៗ​បាន​ទាំង​អស់ ដោយ​សារ​តែ​បញ្ហា​ហិ​រញ្ញ​វត្ថុ​មួយ​ប៉ុណ្ណឹង​។ អត្ថ​បទ​នេះ​និង​​រៀប​រាប់​ពី​វិធី​ដែល​អ្នក​អាច​គ្រប់​គ្រង​ និង សម្រេច​បាន​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ ព្រម​ទាំ​ង​ចង់​បាន​។
១. ដឹង​ឲ្យ​ច្បាស់​ថា​អ្វី​ដែល​អ្នក​ចង់​សម្រេច​បាន​ ​ព្រម​ទាំ​ង​មូល​ហេតុ
មាន​មនុស្ស​ជា​ច្រើន​ តែង​តែ​មាន​គោល​ដៅ​ជា​ច្រើន​ក្នុង​ជី​វិត​ ប៉ុន្តែ​គេ​មិន​បាន​កំ​ណត់​ឲ្យ​ច្បាស់​ថា​គោល​ដៅ​មួយ​ណា​ដែល​គេ​ចង់​បាន​ឲ្យ​ពិត​ប្រា​កដ​​ក្នុង​ជី​វិត​របស់​គេ​នោះ​ទេ​។ អ្នក​មិន​​គួរ​គិត​​ពី​អ្វី​ដែល​អ្នក​ចង់​បាន​ពី​ជី​វិត​របស់​អ្នក​នោះ​ទេ តែ​អ្នក​គួរ​តែ​គិត​​ពី​អ្វី​ដែល​អ្នក​ចង់​​ក្នុង​ជី​វិត​របស់​អ្នក​។​ បើ​អ្នក​​ដឹង​ច្បាស់​ពី​អ្វី​ដែល​អ្នក​ចង់​បាន​ពិត​ប្រាកដ​ក្នុង​ជី​វិត​របស់​អ្នក​ និង​ ដឹង​ពី​មូល​ហេតុ​នៃ​ការ​ចង់​បាន​ក្នុង​ជី​វិត​របស់​អ្នក​ទៀត​នោះ​ អ្នក​នឹ​ង​អាច​កំ​ណត់​សកម្ម​ភាព​ដើម្បី​​បំ​ពេញ​អ្វី​ដែល​អ្នក​ចង់​បាន​នោះ​បាន​ល្អ​។​
២. ចាំ​ផ្តើម​ដោយ​ការ​តំ​រង់​ទឹស​សកម្ម​ភាព​
ជា​មួយ​និង​ការ​តំ​រង់​ទឹស​សកម្ម​ភាព​នេះ​ផង​ដែរ​ អ្នក​អាច​កត់​សម្គាល់​សកម្ម​ភាព​ថ្មី​ៗ​​របស់​អ្នក​ ព្រម​ទាំង​ធ្វើ​ការ​ពិ​ចារណា​ទៅ​លើ​ផ្លូវ​ណា​ដែល​អ្នក​គិត​ថា​ត្រូវ​សម្រាប់​សម្រេច​បាន​ជោគ​ជ័យ​។ ត្រូវ​ចាំ​ថា​ ការ​ទទួល​បាន​អ្វី​ដែល​អ្នក​ចង់​បាន​​ មិន​អាច​សម្រេច​បាន​តែ​ម្នាក់​ឯង​​នោះ​ទេ។ ការ​ប្រ​​​មូល​អ្នក​គាំ​ទ្រ​ឲ្យ​បាន​កាន់​តែ​ច្រើន​​ នោះ​ហាក់​​ដូច​ជា​​​អ្នក​​នៅ​ចាំ​តែ​​បើក​ទ្វា​ឲ្យ​អ្វី​ដែល​អ្នក​ចង់​បាន​ចូល​មក​អ៊ី​ចឹង​។ ការ​សម្រេច​បាន​ជោគ​ជ័យ​គឺ​តម្រូវ​ឲ្យ​អ្នក​ មាន​ការ​ពុះ​ពារ​យ៉ាង​ខ្លាំង​ ពេល​នោះ​អ្នក​នឹង​ជួប​ឧបសគ្គ​មួយ​ជា​មិន​ខាន​ឡើយ​ន។ ឧបសគ្គ​នោះ​គឺ​ក្តី​ស្រ​មៃ​ខ្លះអាច​នៅ​ស្ថិត​ស្ថេរ តែ​ក្តី​ស្រ​មៃ​ខ្លះ​ទៀត​ត្រូវ​បាន​អ្នក​បំ​ភ្លេច​ចោល​ទៅ​វិញ​ នេះ​ដោយ​សារ​តែ​អ្នក​​ខ្វះ​ការ​ពុះ​ពារ​។​
៣. កំ​ណត់​ឧបសគ្គ​ឲ្យ​បាន​ច្បាស់​
បន្ទាប់​ពី​អ្នក​កំ​ណត់​ថា​ផ្លូវ​ណា​ត្រូវ​ដើរ​ហើយ​ អ្នក​ត្រូវ​កត់​ត្រា​ទុក​នូវ​អ្វី​ដែល​អ្នក​អាច​សម្រេច​បាន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ អ្នក​ត្រូវ​តែ​កត់​ត្រា​ទុក​នូវ​ឧបសគ្គ​ទាំង​ឡាយ​ដែល​អ្នក​ជួប​ប្រ​ទះ​។ ឧ​ទា​ហរណ៍​ថា​ បើ​អ្នក​ខ្វះ​លុយ​ កត់​វា​ទុក​, បើ​អ្នក​អត់​មាន​ពេល​គ្រប់​គ្រាន់ កត់​វា​ទុក​។ អ្នក​ត្រូវ​តែ​កំ​ណត់​ឲ្យ​បាន​ច្បាស់​ពី​ឧបសគ្គ​ដែល​រា​រាំង​អ្នក​ មិន​ឲ្យ​សម្រេច​​​គោ​ល​បំ​ណង​របស់​អ្នក​។ ផល​ប្រ​យោជន៍​​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​បែប​នេះ​ គឺ​អ្នក​នឹង​អាច​ដឹង​ពី​មូល​ហេតុ​នៃ​ឧ​បសគ្គ​ ព្រម​ទាំង​អ្នក​នឹង​ងាយ​ស្រួល​ក្នុង​ការ​រក​វិ​ធី​ទប់​ទល់​។
៤.​ កំ​ណត់​គោល​ដៅ​ឲ្យ​ច្បាស់
អ្នក​ត្រូវ​តែ​​កំ​ណត់​គោល​ដៅ​​ឲ្យ​បាន​ច្បាស់​លាស់​​ និង ​ចាប់​ផ្តើម​កំ​ណត់​​សកម្ម​ភាព​ឲ្យ​ច្បាស់​​សម្រាប់​ទប់​ទល់​ជា​មួយ​នឹង​ឧបសគ្គ​ដែល​តែង​តែ​រារាំង​មិន​ឲ្យអ្នក​​​សម្រេច​​​អ្វី​ដែល​អ្នក​ចង់​បាន​។ អ្នក​ត្រូវ​តែ​ចាំ​ថា​បើ​អ្នក​ធ្វើ​សកម្ម​ភាព​ ដោយ​មិន​មាន​គោល​ដៅ​ច្បាស់​លាស់​នោះ​ សកម្ម​ភាព​របស់​អ្នក​នឹង​មិន​អាច​សម្រេច​នោះ​ទេ​។ ឧទាហរណ៍​ថា បើ​អ្នកមាន​បញ្ហា​ផ្នែក​ហិរញ្ញ​វត្ថុ​​ អ្នក​និង​ចាប់​ផ្តើម​គិត​ថា​ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​រក​ប្រាក់​បាន​ច្រើន​ជាង​នេះ​ និង​ ធ្វើ​យ៉ាង​ណា​អាច​សន្សំ​លុយ​បាន​។ ពេល​អ្នក​មាន​គំ​និត​ហើយ​ អ្នក​​​ត្រូវ​តែ​ធ្វើ​សកម្ម​ភាព​ដែល​ស្រប​ទៅ​តាម​អ្វី​ដែល​អ្នក​គិត​។
សរុប​មក​៖ ការ​សម្រេច​អ្វី​បាន​គ្រប់​យ៉ាង​នោះ​ វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ កំ​ណត់​ឲ្យ​ច្បាស់​នូវ​​អ្វី​ដែល​អ្នក​ចង់​បាន​  ដឹង​ពី​ឧបសគ្គ​ និង កំ​ណត់​គោល​ដៅ​ គឺ​ជា​កត្តា​សំ​ខាន់​ដែល​អាច​នាំ​ឲ្យ​អ្នក​សម្រេច​បាន​អ្វី​ដែល​​អ្នក​ចង់​បាន​។ តែ​អ្វី​ដែល​អ្នក​ត្រូវ​ចាំ​នោះ​គឺ​ បើ​អ្នក​ចង់​​សម្រេច​បាន​ឆាប់​រហ័ស​  អ្នក​មិន​ត្រូវ​មាន​តម្រូវ​ការ​ច្រើន​ពេក​ទេ​។ ​ត្រូវ​តែ​​ដឹង​ថា​អ្វី​ដែល​អ្នក​ចង់​បាន​ពិត​ប្រា​កដ​៕
បានដកស្រង់ចេញពីៈ​​ http://success.com.kh/?p=4244
blogger widgets

Find Your Location