ដើម្បីដឹងកាន់តែច្បាស់ អ្នកអាចមើលនៅចំណុចខាងក្រោម៖
១. គាត់យកចិត្តទុកដាក់ នៅពេលគាត់ប្រាស្រ័យទំនាក់ទំនង និងនិយាយជាមួយអ្នក។ បែបបទនៃការទំនាក់ទំនងជាមួយអ្នក វាខុសគ្នាស្រឡះ នៅពេលគាត់និយាយទៅកាន់បុគ្គលិកផ្សេងទៀត ។
២. ធ្វើការពិចារណាថា៖ “តើចៅហ្វាយហាក់ដូចជាបណ្តែតបណ្តោយអ្នក ច្រើនជាងបុគ្គលិកផ្សេងទៀតឬទេ”? ឧទាហរណ៍៖ “បើអ្នកទៅធ្វើការយឺត តើចៅហ្វាយត្រៀមខ្លួនជាស្រេចក្នុងការអត់ទោសឲ្យអ្នកឬទេ?”
៣. វាយតម្លៃការងាររបស់អ្នក។ អ្នកអាចគិតថា៖ “អ្នកជាបុគ្គលិកល្អម្នាក់”។ អ្នកអាចព្យាយាមធ្វើកិច្ចការ ប្រកបដោយភាពឆ្លាតវ័យ។ ប៉ុន្តែ តើអ្នកត្រូវគិតថា៖ “គាត់នឹងឲ្យតម្លៃទៅលើការងាររបស់អ្នកទេ?”
៤. សង្កេតមើលចៅហ្វាយរឿយៗ គាត់គិតថា៖ “អ្នកជាមនុស្សនិយាយពាក្យឥតប្រយោជន៍ ឬអត់?” ។ តាមពិតទៅ ការសន្ទនាពេលខ្លះ អ្នកគ្រាន់តែនិយាយលេងសើចជាមួយក្រុមការងារតែប៉ុណ្ណោះ ប៉ុន្តែ ពេលនោះ ចៅហ្វាយរបស់អ្នកចាប់កំហុសអ្នកភ្លាម ។
៥. យកចិត្តទុកដាក់លើការអញ្ជើញពីចៅហ្វាយ។ នៅក្នុងស្ថាប័ននានា ថ្នាក់លើតែងតែមានការជួបជុំញុំាអារហារថ្ងៃត្រង់ ឬអាហារពេលល្ងាចរួមគ្នា។ ពេលចៅហ្វាយ ត្រូវការអញ្ជើញអ្នក ឲ្យចូលរួមក្នុងពិធីជប់លៀង អ្នកត្រូវយកចិត្តទុកដាក់ចំពោះអ្វីដែលគាត់បាននិយាយ និងចាំកាលបរិច្ឆេទ និងទីកន្លែងត្រូវណាត់ជួប។ បើចៅហ្វាយបែរជាអញ្ជើញអ្នកទៅញុំាអាហារនៅថៃ្ង ដែលមិនមែនជាថ្ងៃធ្វើការវិញនោះ វាមានន័យថា៖ “គាត់ចាប់អារម្មណ៍លើអ្នក លើសលប់ពេក”។ “កំហុសតែងជ្រុះលើមនុស្សដែលធ្វើ រីឯអ្នកមិនធ្វើ គ្មានអ្វីខុសឡើយ” សម្តីនេះមិនត្រូវសោះ ការពិត មនុស្សដែលនៅស្ងៀមមិនធ្វើសោះ នេះហើយជាកំហុស ដែលមកពីខ្ជិល ឬខ្លាច មនុស្សដែលខ្លាចខុស ហើយឈប់នៅស្ងៀម ដើម្បីជៀសវាងកំហុស ចប់ហើយ វារឹងរឹតតែខុសទ្វេឡើង” (ទស្សនទាន៖ អនុបណ្ឌិត ហេង សុភា) ដកស្រង់ចេញពីសៀវភៅ គន្លឹះក្លាយជាបុគ្គលិកឆ្នើម រៀបរៀងដោយៈ អនុបណ្ឌិត ហេង សុភា បោះពុម្ពលើកទី៣ ក្រុមហ៊ុន អេស.វី.វី សឹកសេស គ្រុប ប្រសិនបើលោក លោកស្រីជាម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមត្រូវការវគ្គបណ្តុះបណ្តាលពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក សូមទំនាក់ទំនងក្រុមហ៊ុន អេស.វី.វី សឹកសេស គ្រុប តាមរយលេខទូរសព្ទ ០១៦ ៧៧៧ ៩៩២ / ០៩៨ ៦០ ០១ ០១ / ០១៧ ៧៣៥ ៧៥៣ ឬអ៊ីមែលៈ hengsophea@gmail.com។ <

0 ចំនួនមតិ:
Post a Comment
Note: Only a member of this blog may post a comment.