សូមអរគុណ ! បងប្អូនដែលបានចូលទស្សនាវ៉ិបសាយខ្ងុំបាទ ។ ជូនពរបងប្អូនឲ្យមានសំណាងល្អគ្រប់ពេលវេលា ។

How to be the best parents


    ១. បំរុងឬសពួកគេ
  1. ពីព្រោះខ្ញុំស្រលាញ់អ្នក
  2. កសាងភាពជាអ្នកដឹកនំានៅពេលអនាគត
  3. ការចិញ្ចឹមបីបាច់ថែរក្សាតាមច្បាប់ធម្មជាតិ
  4. កើកមកដើម្បីក្លាយជាអ្នកជើងឯក
  5. ការលូតលាស់របស់ក្មេង
  6. ខួក្បាលរបស់ក្មេង
  7. ប្រាជ្ញានិងការរគិត
  8. ជម្រុងពួកគេឲ្យចេះគិត
  9. ប្រភេទនៃការគិតរបស់ក្មេង
  10. ផ្ទះកុមារមេត្រី
  11. របៀបនិយាយឲ្យពួកគេស្តាប់យើង
២. ផ្លល់ស្លាបឲ្យពួកគេ
  1. ពង្រឹងអំណាចកូនរបស់អ្នក
  2. របៀបជម្រុងលើកទឹកចិត្តកូនរបស់អ្នក
  3. ប្រាជ្ញាផ្លូវអារម្មណ៍និងផ្លូវសង្គម
  4. វាមិនថ្វីទេក្នុងការបង្កើកកំហុស
  5. ការយល់ដឹងនិងវិន័យ
  6. ក្មេងដែលមានការគោរពនិងទំនួលខុសត្រូវ
  7. អភិវឌ្ឍន៍ក្មេងឲ្យមានការតស៊ូ
  8. ជួយបុត្រធីតារបស់លោកអ្នកឲ្យចេះកំណត់អនាគត
  9. ជោគជ័យគឺជាទម្លាប់
  10. ដើរលើមាគ៌ាតែមួយ
(រៀបចំដោយៈ លោក សុខុន)
1.Nurturing their roots
  1. Because you love me
  2. Building leadership for the future
  3. Natural law of parenting
  4. Born to be a champion
  5. Children growing up
  6. Your child’s brain
  7. Thinking and intelligence
  8. Provoke them to think
  9. Your children’s thinking style
  10. A child-friendly home
  11. How to speak so they listen
2. Giving them wings
  1. Empowering your chiលd
  2. How to motivate your child
  3. Socail and emotional inteligence
  4. It is ok to make mistakes
  5. Understanding and discipline
  6. A respectful and responsible child
  7. Developing a resilient child
  8. Helping your child to determine thier future
  9. Success is habit
  10. Cherishing  the journey  together
ដកស្រង់ចេញពីៈ http://success.com.kh/?p=794

3 Advantages of Volunteer


ហេតុ​អ្វី​បាន​ជា​មនុស្ស​ម្នាក់​សុខ​ចិត្ត​ធ្វើ​ការ​ងារ​មួយ​ដោយ​មិន​យក​កំរៃ​នៅ​ពេល​ដែល​ពួកគេ​គ្មាន​ការងារ​ធ្វើ​?​ ចម្លើយ​នោះ​គឺ​ ដើម្បី​បង្កើត​ចំនេះ​ដឹង​បន្ថែម​​ បង្កើត​បណ្តាញ​ការងារ​និង​ដើម្បី​បំពេញ​បន្ថែម​នៅ​ក្នុង​ប្រវត្តិ​រូប​សង្ខេប​កំលុង​ពេល​គ្មាន​ការងារ​ធ្វើ​។​​ គោល​បំណង​ទាំង​៣​នៃ​ការ​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​នឹង​ជម្រុញ​ឲ្យ​មាន​ការ​បង្កើត​ការ​ត្រៀម​ខ្លួន​ឲ្យ​ក្លាយ​ជា​បេក្ខភាព​ក្នុង​ទីផ្សារ​ការងារ​ដែល​អ្នក​ប្រាថ្នា​។​
១.​ ដើម្បី​បង្កើត​ចំនេះ​ដឹង​បន្ថែម
កំលុង​ពេល​ដែល​គ្មាន​ការងារ​ធ្វើ​អាច​ជា​ពេល​វេលា​នៃ​ការ​កំសាន្ត​ មាន​ចំនេះ​ដឹង​មិន​គ្រប់​គ្រាន់​ ឬ​មាន​សម្ពាធ​ផ្សេង​ៗ​។​ អ្នក​ដែល​ធ្លាក់​ខ្លួន​ក្នុង​ភាព​គ្មាន​ការងារ​ធ្វើនឹង​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​នៃ​ការ​លំហែ​ ឬ ការ​អស់​សង្ឃឹម​។​ ​ដំណាក់​កាល​នេះ​អាច​ជា​ការ​លំបាក​ក្នុង​ការ​ក្រោក​ឡើង​ដើម្បី​ជៀស​វាង​ពី​ស្ថាន​ភាព​នោះ​ ប៉ុន្តែ​ការងារ​ស្ម័គ្រ​ចិត្តអាច​ដើរ​តួ​ជា​គ្រឿង​ដើម្បី​បញ្ចៀស​​វា​ហើយ​ក៏​អាច​​​ការ​ការ​ពារ​ចំនេះ​ដឹង​របស់​អ្នកកុំ​ឲ្យ​បាត់​បង់​ផង​ដែរ​​។​
២. ដើម្បី​បង្កើត​បណ្តាញ​ការងារ​
ការងារ​ស្ម័គ្រ​ចិត្ត​អាច​ប្រើប្រាស់​ជា​ឱកាស​ដើម្បី​ជួប​នឹង​អ្នក​ដែល​អាច​ជួយ​អ្នក​ក្នុង​ការ​ស្វែង​រក​ការងារ​។​ ការ​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ច្រើន​ដង​ក៏​អាច​ជម្រុញ​ឲ្យ​អ្នក​បាន​ទទួល​ការងារ​ពេញ​ម៉ោង​បាន​ដែរ​ វា​ផ្អែក​ទៅ​លើ​ការងារ​ស្ម័គ្រ​ចិត្ត​នោះ​និង​កិច្ច​សន្យាដើម្បី​ធ្វើ​ការងារ​ស្ម័គ្រចិត្ត។​
៣. ដើម្បី​បំពេញ​បន្ថែម​ក្នុង​ប្រវត្តិ​រូប​របស់​អ្នក​
រក្សា​តំណែង​ដែល​អ្នក​នឹង​ត្រូវ​ទទួល​បាន​ដោយ​​ការ​ងារ​ស្ម័គ្រ​ចិត្ត​ ដើម្បី​បង្ហាញ​ប្រាប់​ទៅ​និយោជក​ថា​អ្នក​​អ្នក​មិន​មែន​​ជា​មនុស្ស​ម្នាក់​ដែល​​អង្គុយ​អត់​ប្រយោជន៏​នោះ​ទេ​ ទោះ​ក្នុង​កំលុង​ពេល​ដែល​អ្នក​គ្មាន​ការ​ងារ​ធ្វើ​ក៏​ដោយ ៕
បានដកស្រង់ចេញពីៈ http://success.com.kh/?p=3040

How to think as successful person


តើ​​អី្វ​​ជា​​ប្រភព​​ដ៏​​ប្រសើរ​​បំផុត​​របស់​​មនុស្ស​​ជោគជ័យ​​នៅ​ពេល​​ដែល​គេ​​ជួប​ប្រទះ​​គ្រា​លំ​បាក​​​?​​ គឺ​​ការ​​គិត​​ ត្រឹម​ត្រូ​​វ!​​
​អ្នក​​ពូកែ​​គិ​ត​គឺ​តែង​តែ​ជាម្ចាស់​នៃ​​តម្រូ​វ​របស់​គេផ្ទាល់​។​ ជន​ដែល​​ដឹង​​ពី​របៀប​​ធ្វើ​អី្វ​​មួយ​​តែង​​តែ​​ទទួល​​បាន​​នូវ​​ការ​ងារ​​ ប៉ុន្តែ​​ជ​ន​ដែល​​ដឹង​​ពី​​ហេតុផល​​នៃ​​ការ​​ធ្វើ​​កិច្ច​ការ ​តែង​តែ​​​ធ្វើ​​​ជា​​ចៅហ្វាយ​គេ​​។​​
​​អ្នក​​ពូកែ​​គិត​​អាច​​ដោះស្រាយ​​បញ្ហា​​គ្រប់​​បែប​​យ៉ាង​​ ពួកគេ​​មិ​ន​ដែល​​ខ្វះ​​គំនិត​​ក្នុង​​ការ​​បង្កើត​​នូ​វ​ការ​​រួបរួ​​មនោះ​​ទេ​​ ហើយ​​ពួកគេ​​តែងតែ​​មាន​​ក្តី​ស​ង្ឃឹម​​សម្រាប់​​អនាគត​​ដ៏​​ល្អប្រ​សើ​​រ​។ អ្នក​​ពូកែ​​គឹ​កម្រ​​នឹង​​រក​​ឃើញ​ថា​​ពួកគេ​ជួប​​ជាមួយ​នឹង​មនុស្ស​​ដែល​​គ្មាន​ការ​​សណ្តោស​​​​ប្រណី​​ណាស់​​ គឺ​​ជា​​មនុស្ស​​ដែល​​ទាញ​យក​​ផល​ប្រយោជន៍​​ពី​ពួក​គេ​​ឬ​ព្យាយាម​​ បោកបញ្ឆោ​​តពួកគេ​​ មនុស្ស​​ដូចជា​​ Naz​​i កាន់​អំណា​ច​ផ្តាច់កា​រ​ ​លោក​​Adof Hiltl​e​r​, ជា​​អ្នក​​ដែល​អួ​ត​​ក្អេងក្អាង​​ថា​” តើ​ជា​ការ​សំ​ណា​ង​​អ្វី​​​ម្ល៉េះរ​ប​ស់​​អ្នក​គ្រប់គ្រ​ង​ដែល​មនុស្ស​​ទាំងអស់​​គ្នា​មិ​ន​បាន​​គិ​ត”​។​ ​
ជន​​ទាំងឡាយ​ដែលអ​ភិវឌ្ឍបាន​នូវដំណើរ​នៃការ​គិត​ត្រូវ​គឺអា​ចគ្រប់គ្រង​ខ្លួនពួកគេ​ដោយខ្លួន​ពួកគេផ្ទា​ល់ សូម្បី​តែស្ថិ​តក្នុង​របប​នៃការ​គាបសង្ក​ត់ជិះជាន់​ ឬក្នុ​ងស្ថានភាព​លំបាកផ្សេងៗ​ក៏ដោយ​។ ​សរុបសេចក្តី​មក​, អ្នក​ពួកែ​គឹត​គឺ​ទទួលបាន​ជោគជ័យ​។​
​ខ្ញុំបាន​សិក្សាស្វែ​ងយល់់​ពីមនុស្សជោ​គជ័យអស់រយៈ​ពេល៤​០ឆ្នាំមកហើយ​ ហើយ​បើទោះបី​ជាភា​ពខុសប្លែក​គ្នា​ដែលអ្ន​ករក​ ឃើញ​​ពីជ​នទាំងនោះ​គឺភាពស្រ​ឡាំងកាំង​ឬភាន់ភាំង​ ខ្ញុំ​រកឃើញ​ថាពួ​កគេមា​នភាពដូ​ចគ្នាតែមួ​យគឺ៖​ របៀប​នៃការ​គិតរ​បស់ពួក​គេ‌!​
​នេះ​​ជា​អ្វី​​ដែល​ញែ​ក​ដាច់​​ពីគ្នា​រ​​​វា​ង​ម​នុ​ស្ស​​​ជោ​គ​ជ័​យ​​​និ​ង​ម​នុ​ស្ស​ប​​​​​រា​ជ័​យ​​​។​​ ហើយនេះ​​​គឺ​ ជា​ពត័មាន​មួយ​ដ៏ល្អ​។ ​របៀប​នៃការ​គិតរបស់​មនុស្ស​ជោគជ័យ​គឺអាច​ត្រូវបាន​ដឹង​។ ប្រសិ​នជា​អ្នកផ្លាស់ប្តូ​រការ​គិតរបស់​អ្នក​ នោះអ្ន​កអាច​ផ្លាស់ប្តូ​រជីវិត​របស់អ្នកបា​ន!​

​តើ​ធ្វើ​យ៉ាងណា​ដើម្បី​ក្លាយ​ទៅ​ជាអ្ន​ក​ដែល​ពូកែ​គិត​​ ​តើ​​អ្នកច​ង់ក្លាយ​ទៅជាម្ចាស់​នៃដំណើរ​ការ​នៃការគិ​តត្រូវ​ឬទេ​?​ តើអ្ន​កចង់​ក្លាយ​ទៅ​ជា​អ្នក​ពូកែគិ​តនៅថ្ងៃ​ស្អែកជា​ង​ថ្ងៃនេះ​ឬ​ទេ​?​ ដូច្នេះ​អ្នក​ត្រូវ​ផ្សារ​ភ្ជាប់នូ​វដំណាក់​កាល​នៃវិ​ធី​សាស្រ្តដែ​លធ្វើឲ្យ​កា​​រ​​គិតរបស់អ្ន​កអភិវឌ្ឍ។​ ខ្ញុំសូ​មណែនាំនូ​វចំណុចដូ​ចខាង​ក្រោមៈ​

​១.​ ប្រាប់​ខ្លួន​អ្នក​ផ្ទាល់​ទៅ​រក​ការគិ​តដែ​លត្រូ​វ
​​            អ្ន​ក​ពូកែ​គិត​តែង​តែ​មាន​​ផ្ទុក​នូ​វគំ​និត​សំ​​ខា​ន់​ៗ​។ ​​ពួ​កគេ​​ជា​​និ​ច្ច​កា​ល​តែ​ង​តែ​រ​ក​មើល​ពី​​អ្វី​មួ​យ​ដែ​ល​នាំ​ឲ្យ​មា​ន​កា​រ​គិ​ត​   រប​​ស់ពួកគេ​​ចាប់​ផ្តើមឡើ​​ង  ពី​ព្រោះថា​​អ្វីដែ​លអ្ន​ក​​បា​ន​ ​ធ្វើ​​វាតែងតែ​ចេញ​ជាល​ទ្ធផលត្រលប់មក​វិញ​។
​            អាន​សៀវភៅ​ មើល​ទស្សនាវដ្តី​ពាណិជ្ជកម្ម​ ស្តាប់ចំរៀ​ង ហើយ​ចំណាយពេល ​​វេលា  មួ​យ​ចំនួន​​ដើម្បី​ជួ​ប​ជា​មួ​យ​អ្ន​​ក​ពូ​​កែ​គិត​​។​ ហើយ​​នៅ​ពេល​ អ្វី​​មួ​យ​​​ធ្វើ​ឲ្យ​​​អ្ន​ក​​ច​ង់​​ដឹ​​ង​ មិ​ន​ថា​វា​​ជា​​គិ​​​ត​​រប​ស់​​​   ​អ្ន​​ក​​ដ​ទៃ​​ ​ឬ​​​ក៏​​​​ជា​​​​គ្រា​​ប់​​ពូ​​​ជ​​​​​​នៃ​​​​កា​​​​រ​​គិ​​​ត​​​​​​ដែ​​ល​​​​ចេ​​ញ​​​​ម​​​ក​​​​ពី​​ ​​​​ខ្លួ​​​​ន​​​​​អ្ន​​​ក​​​​​ផ្ទា​​ល់​​​ ​ចូរ​​​រ​ក្សា​​​វា​​​​ឲ្យ​​​នៅ​​​​ចំ​​​ពោះ​​​​មុ​ខ​​អ្ន​ក​​ជា​និ​​ច្ច​​។​​ ចូរ​​​ស​រ​សេ​រ​​ចូ​ល​​នៅ​​ក្នុង​​​កំ​ណ​ត់​​ត្រា​​ហើ​យ​​រ​ក្សា​​វា​​ ​​ទុ​ក​ ​​នូ​វ​​ក​ន្លែ​​ង​​ណា​មួ​​យដែ​​​ល​អ្ន​ក​​ចូ​ល​ចិ​ត្ត​​ដើ​ម្បី​​ដា​ស់​តឿ​ន​​នូ​​វ​កា​រ​​គិត​​​រប​​ស់អ្ន​​ក​។​​

​២.ណែនាំពី​ខ្លួ​ន​អ្ន​ក​ផ្ទា​ល់​ទៅ​អ្ន​ក​ពូ​កែ​គិ​​ត​
មនុស្សទាំងអស់​ ​​នៅ​​​ក្នុ​​​ង​​ជី​​​វិ​​​​ត​រ​​​​ប​​​ស់​​​ខ្ញុំ​ដែ​​​លខ្ញុំ​ចា​ត់​ទុ​ក​ថាជា​មិ​ត្ត​ជិ​ត​ស្និ​ទ្ធិ​ឬ ​​មិត្ត​រួ​ម​កា​រ​ងា​រគឺ​សុ​ទ្ធ​តែ​ជា​អ្ន​ក​ពូ​កែ​គិ​ត​។​ ​ស​ព្វ​ថ្ងៃ​នេះ​ ​ខ្ញុំ​ស្រលា​​ញ់​ម​នុ​ស្សគ្រប់គ្នា។ ​ខ្ញុំ​ព្យា​យា​ម​ ​ធ្វើល្អ​​ចំ​ពោះ​ម​នុស្ស​រា​ល់​គ្នា​ដែ​ល​ខ្ញុំ​បា​ន​ជួប​ ​ហើ​​យ​ខ្ញុំច​ង់​ប​​ងើ្កន​នូ​វ​តម្លៃ​ដ​​​ល់​មនុស្សជា​ ច្រើ​ន​ដែ​ល​ខ្ញុំ​អា​ច​តា​ម​រ​យៈ​កា​រ​ជួ​ប​ប្រ​ជុំ​ ​តា​ម​រ​យៈ​សៀ​វ​ភៅ ​​ការ​សិ​​ក្សាតា​ម​រ​យៈ​​សំ​លេ​ង​(​ ​M​p​3​ a​u​d​i​o​)​…​ល​។​ ​ប៉ុ​ន្តែ​ជ​ន​ដែ​លខ្ញុំ​បា​​ន​ស្វែ​ង​រ​កហើ​យ​​ស​ម្រេ​ច​ចិ​ត្តចំ​ណា​យ​ពេ​​លវេ​​លា​  ​​ជា​មួយ​​នោះ​បែរ​​ជាប្រ​​ឆាំង​និ​ង​ខ្ញុំ​ជា​មួ​យ​និ​ង​ការ​គិ​ត​និ​ង​ស​ក​ម្ម​ភា​ព    ​​រ​​ប​ស់​គេទៅ​វិ​ញ​។​ ពួ​​កគេ​តែ​​ង​តែប​​ន្តកា​​រ​ព្យា​យា​មច​ង់​ចេះ​ច​ង់​ដឹ​ង​និ​ង​​ច​ង់អ​​ភិ​វ​ឌ្ឍ​ជា​​​​និ​​ច្ច​។​

​​៣​.​​​ ​​​ស​​​ម្រេច​​​ចិ​​​​​ត្ត​​​ជ្រើ​​​ស​​រើ​​​ស​​​នូ​​​វ​​​កា​​​រ​​​គិ​​ត​​​ដ៏​​​ត្រឹ​​​មត្រូ​​​​​​វ​​​
​​​            ​​​ដើ​​​ម្បី​​​ក្លា​​​យ​​​ទៅ​​​​​អ្ន​​ក​​​ដែ​ល​​​​​​ពូ​​​កែ​​​គិ​​​ត​​​ ​​​អ្ន​​ក​​ត្រូ​​​វ​​តែ​ក្លា​​យ​​​ជា​​​អ្ន​​ក​​​ដែ​​​ល​​ដឹ​​​ង​​ពី​​​រ​​​បៀ​​​ប​​​នៃ​​កា​​​រ​​​​គិ​​​ត​​​​។​​ ​​​ជា​​​និ​​​ច្ច​​​កា​​ល​​​ ​ត្រូ​​​វ​​​​ត​​​ម្ក​ល់​​​​​ខ្លួ​​​ន​​​អ្ន​​ក​​​​  នូ​​វ​​​​​​​​​​​​ក​​​​ន្លែ​​​​ង​​​ដែ​​ល​​​​ត្រូ​វ​​​​​​ដើ​​​ម្បី​​​ ​​គិ​ត ​​​រៀ​​​ប​​ចំ​​​ ​​និ​ង​​​​​ គូ​​​​ស​​​បំ​ព្រៀ​​​​​ង​ ​​ព​​​ន្លា​​​ត​​​​វិ​​សា​​​​ល​ភា​​​ព​​​នៃ​​​កា​​រ​គិ​​ត​​រ​​ប​​​​ស់​​អ្ន​​​ក​​​។​​​​ ​​ធ្វើ​​​​វា​​​ឲ្យ​​​​ចេ​​ញ​​​ជា​​​រូ​​​ប​​រា​ង​​​​​។​​​ ​​​កា​​​រ​​​គិ​​​ត​​ប្រៀ​​ប​​​​​ដូ​​​ច​​​ជា​​វិ​​​​ន័​​យ​​​​។​​​ ​​​អ្ន​​ក​​​ប្រ​​​​ហែល​​ជាច​ង់​ធ្វើ​អ្វី​ដែ​ល​ស្រ​​​ដៀ​​​ង​​​គ្នា​​​​​នេះ​ ​​​​ឬ​​ក៏​​​​​អ្ន​​​​ក​​អា​​​​ច​​​រៀ​​​ប​ចំ​​​​​តា​​​រា​​​ង​​ពេ​​ល​​​វេ​​​លា​​​​​ ​​​និ​ង​​​​​គំ​​​និ​​ត​​​រ​ប​​​​​ស់​​​​​​អ្នក​​ផ្ទាល់​។​ ​​មិ​ន​ថា​អ្ន​កស​ម្រេ​​ច​ចិ​ត្តធ្វើ​​អ្វីនោះ​ទេ​ ​ចូ​រ​ឆ្ពោះ​ទៅ​រក​កា​​រគិ​ត​ដែ​ល​ជា​ក់​លា​ក់​មួយ​ ​ចូ​រ​ចា​ប់យ​​កក្រ​ដា​ស​និង​ប៊ិ​ច​ ​ហើ​យ​ត្រូ​វ​ ​ប្រាក​ដ​​ថាអ្ន​ក​អា​ច​ចា​ប់​យ​ក​រូ​ប​ភា​ព​ នៃកា​រ​គិ​ត​នោះ​ដើ​ម្បី​ស​រ​សេ​រ​វា​ចេ​ញ​​មក​​។​
​៤​.​ ​បញ្ចេ​ញ​ស​ក​ម្ម​ភា​ព​ទៅ​នឹ​ងកា​រ​គិ​ត​ត្រូ​វ​រ​ប​ស់​​អ្នក​​
​គំ​​និត​គឺ​មា​ន​ជី​វិ​ត​រ​យៈពេ​ល​ខ្លី​ណា​ស់​។​ ​អ្ន​ក​ត្រូ​វ​បញ្ចេ​ញ​ស​ក​ម្ម​ភា​ព​ចំ​ពោះ​ការ​គិ​ត​នោះ​មុ​ន​ពេ​លវា​ផុ​តរ​ល​​ត់​​​ទៅ​វិ​ញ​​។​ នៅ​ពេ​ល​ស​ង្រ្គា​ម​លោ​ក​លើ​ក​ទី​១​ត្រូវ​បា​ន​ប​ញ្ច​ប់​ ​លោក​E​d​d​i​e ​R​i​c​k​e​n​ba​c​k​e​r ​ដ៏​ពូ​កែ​ម្នាក់​បា​ន​និ​យា​យឡើ​ង​ថា​ ​គា​ត់​បា​ន​ធ្វើ​    កំ​ណ​ត់​​ស​ម្គា​ល់​ថា,​”​​ ​ខ្ញុំ​អា​ចឲ្យ​អ្ន​ក​​នូ​វ​៦ពា​ក្យ​ដែ​ល​ជា​រូ​ប​ម​ន្ត​​ស​ម្រាប់​ភា​ព​ជោ​គ​ជ័​យៈ​ គិ​ត​ពី​អ្វី​ៗ​​ ​ដែល​កើ​​តមា​ន​​​ឡើង​​ហើ​យអ​​នុ​វត្ត​​តាម​​អ្វី​ដែ​ល​កើ​ត​មា​ន​”​។​
​​៥​.​ ​អ​នុ​ញ្ញ​ត​ឲ្យ​អា​រ​ម្មណ៌​រ​​ប​ស់​អ្នក​ប​ង្កើ​ត​នូ​វ​កា​រ​គិ​តត្រូ​វ​ផ្សេ​ង​ទៀ​ត​​
​            ​ដើម្បី​ចា​ប់​​ផ្តើម​នូ​វ​រ​បៀ​ប​នូ​វការ​គិ​ត​ ​​អ្ន​ក​មិ​ន​អា​ចពឹ​ង​អា​ស្រ័​យ​និង​អា​រ​ម្ម​ណ៌​រប​ស់​អ្ន​ក​ ​បាន​ទេ​។ ​នៅ​ក្នុ​ង​ដំ​ណើ​រ​នៃ​ភា​ព   ​​ប​​​​រា​​​ជ័​​យ​​, ​​ខ្ញុំបា​ន​ស​រ​សេ​រ​​ថាអ្ន​ក​អា​​ចប​ណ្តែ​​តប​ណ្តោ​យ​ ​ខ្លួ​ន​អ្ន​ក​ជាមួ​យ​និ​ង​អា​រ​​ម្មណ៌​រ​ប​ស់​​អ្ន​ក​ដ៏​យូ​រ​មុ​ន​ពេ​លអ្ន​ក​អា​ច​មា​ន​អា​រ​ម្ម​ណ៌​ថា​អ្ន​ក​ច​ង់​ធ្វើ​ ​វា​ឡើ​ង​។​ ​ប្រ​សិ​ន​ជាអ្ន​ក​រ​ង់​ចាំ​រ​ហូ​ត​ដ​ល់​អ្ន​ក​ច​ង់​ធ្វើ​អ្វី​មួ​យ,​​ អ្ន​ក​នឹ​ង​​មិ​នដែ​ល​ស​ម្រេ​ច​វា​បា​ន​​ទេ។​ ​ដូ​ច​​គ្នា​នេះ​គឺ​ត្រូ​វ​   ស​​​ម្រា​​ប់​​​កា​​រ​គិ​ត​។​ ​អ្នក​មិ​​នអា​ច​​រង់​ចាំ​​រ​ហូ​ត​ដ​ល់​អ្នក​​មា​ន ​អា​​រម្ម​ណ៌​   ដើ​ម្បី​​គិ​ត​​ច​ង់​​ធ្វើ​​អ្វី​​មួយ​​នោះ​​ទេ​​។​ ​ទោះ​​បី​​ជា​​យ៉ា​ង​​ណា​ក៏​​ដោ​យ​​​,​ ខ្ញុំ​​អា​ច​ស​ន្និ​ដ្ឋា​ន​​បា​ន​​ថា​​ ​នៅ​​ពេ​​ល​​​​អ្នក​​​ដាក់​​ខ្លួ​ន​​អ្ន​ក​​ទៅ​​និ​ង​​រ​បៀ​ប​​​នៃ​កា​​រ​​គិ​ត​​ត្រូ​វ​​ អ្ន​ក​​អា​ច​​ប្រើ​​ប្រាស់​​ម​នោ​ស​ញ្ចេ​តនា​​​រ​ប​ស់​​អ្ន​ក​​ដើ​ម្បី​បី​បា​​ច់​នូវ​​ដំ​ណើ​រ​​កា​រ​​នោះ​​​និង​​ប​ង្កើ​ត​​​នូវ​​គំ​និ​​ត​​ប​ញ្ញា​​។
​ព្យាយាម​សម្រាប់​អ្នក​ខ្លួន​ឯ​ង​ផ្ទាល់។​ បន្ទាប់​អ្នក​បាន​ឆ្លង​កាត់​វិន័យ​នៃ​ដំណើរ​ការ​ នៃ​ការ​គិត​ហើយ​រីករាយ​ជាមួយ​និង​ការ​សម្រេច​បាន​ជោគជ័យ​មួយ​ចំនួន​នោះ ​នោះ​វា​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ស្គាល់​នូវ​រស់​អារម្មណ៌​ហើយ​ព្យាយាម​ប្រើប្រាស់​ថាមពល​នៃ​ភាព​ ជោគជ័យ​នោះ​បន្ត​ទៀត​។ ប្រសិន​ជា​អ្នក​ដូចជា​ខ្ញុំ​ វា​ប្រហែល​ជា​អាច​ចែក​រំលែក​នូវ​ គំនិត​ និង​សម្មតិផល​នៃ​ការ​គិត​បាន​ជា​ច្រើន​ថែម​ទៀត​។
​៦​. អនុវត្ត​នូវ​របៀប​ដដែល​
​ការ​គិត​ត្រូវ​តែ​មួយ​មុខមិ​នធ្វើ​ឲ្យ​មាន​ជីវិត​ដែល​ល្អ​ទេ។​ ជន​ដែល​មាន​ការ​គិត​ត្រូវ​ ហើយ​ព្យាយាម​ប្រើប្រាស់​វាស​ម្រាប់​ការ​ប្រកប​ការងារ​ទាំងស្រុង​តែងតែ​បញ្ចប់​ដោយ ភា​ព​មិនរី​ករាយ​ ឬ​ភាព​ទ័ល​ក្រ​។ ​ពួកគេ​គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ចម្ងល់​តែ​មួយ​ មាន​អ្នកនិ​ពន្ធ​សៀវភៅ​តែមួយ​  អ្នក​សរសេរ​សារ​តែមួយ​ អ្នក​បង្កើត​ស្នាដៃ​ឆ្នៃ​ប្រឌិត​តែមួយ​ ដែល​ចំណាយ​ពេល​វេលា​ពេញ​មួយ​ជីវិត​របស់គេដើ​ម្បី​ការពារ​ និង​ផ្សព្វផ្សាយ​គំនិត​តែ ​​មួយ​គត់​របស់គេ​។ ​
​ភាព​ជោគជ័យ​កើត​ចេញ​ពី​អ្នក​ដែល​មាន​ភ្នំ​កំណប់​ដែល​ពោរពេញ​ទៅ​ដោយ​ត្បូងពេជ្យ​មិន​ចេះ​អស់​ មិនមែន​ជន​ដែល​រក​បាន​ដុំមាសមួយ​ដុំហើយ​​ ព្យាយាម​រស់​នៅ​ជាមួយ​ដុំ​មាស​នៅ​អស់​រយៈកា​ល៥០​ឆ្នាំ​នោះទេ​។​ ដើម្បី​ក្លាយ​ទៅ​ជាជន​ម្នាក់​ដែល​រក​បាន​នូវ​មាសជា​ច្រើន​រាប់​មិនអស់​ អ្នកត្រូ​វរក្សា​នូវ​របៀប​នូវ​ការ​គិត​ដ៏​ត្រឹម​ត្រូវ​។
១១ចំណុចសម្រាប់ការគិតជោគជ័យ
១. បណ្តុះគំនិតនូវការគិតឲ្យធំទូលាយ
២. ផ្សារភ្ជាប់ទៅនិងការគិតជាចម្បង
៣. បង្កើតនូវភាពឆ្នៃប្រឌិតនៃការគិត
៤.  ប្រើប្រាស់នូវការគិតជាសកម្មភាពជាក់ស្តែង
៥. ប្រើវិធីសាស្រ្តនៃការគិត
៦. ស្វែងរកការដែលអាចទៅរួច
៧. រៀនពីការឆ្លុះបញ្ចាំងនៃការគិត
៨.  សួរនូវការគិតដែលមានប្រជាប្រិយភាព
៩.  ទទួលយកផលដែលបានមកពីការចែករំលែកនៃការគិត
១០. អនុវត្តការគិតមិនអាត្មារនិយម
១១. អាស្រ័យនិងការគិតជាគោល
បានដកស្រង់ចេញពីៈ http://success.com.kh/?p=1748

Advantages of Manager


គ្រប់​មុខ​ជំនួញ​ទាំង​អស់​ គឺ​សុទ្ធ​តែ​ត្រូវ​ការ​អ្នក​គ្រប់​គ្រង​ដែល​ប្រកប​ដោយ​គុណ​សម្បត្ដិ​ល្អ និង​អាច​កាន់​ចង្កូត​សម្រាប់​មុខ​ជំនួញ​ពួក​គេ​បាន។
អ្នក​គ្រប់​គ្រង​ល្អ គឺ​អាច​ធ្វើ​ឲ្យ​ជំនួញ​ដំណើរ​ការទៅ​មុខ​បាន​ដោយ​រលូន។ សារៈ​សំខាន់​ក្នុង​ការ​គ្រប់​គ្រង​ប្រកប​ដោយ​គុណ​ភាព គឺ​ការ​គ្រប់​គ្រង​បុគ្គលិក​ក្នុង​ក្រុម​ហ៊ុន ឬក៏​អង្គការ​ឲ្យ​បាន​ល្អ និង​ធ្វើ​ការ​សម្រប​សម្រួល​រាល់​សកម្មភាព​ទាំង​អស់​ដើម្បី​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​របស់​ផ្នែក​នីមួយៗ ក៏​ដូច​ជា​អង្គភាព​ទាំង​មូល។ អ្នក​គ្រប់​គ្រង​ដែល​មាន​គុណ​សម្បត្ដិ​ល្អ គឺ​ត្រូវ ៖
១. ទំនាក់​ទំនង
គ្រប់​ជំនូញ​ដែល​ទទួល​បាន​ភាព​ជោគ​ជ័យ​ទាំង​អស់ គឺ​សទ្ធ​សឹង​តែ​កើត​ចេញ​ពី​ការ​សហការ​ល្អ​ជា​មួយ​អ្នក​គ្រប់​គ្រង​ និង​សមាជិក​ក្នុង​ក្រុម។ ប្រសិទ្ធភាព​នៃ​ទំនាក់​ទំនង​ គឺ​អាច​ផ្ដល់​ឲ្យ​នូវ​ភាព​ជោគ​ជ័យ​នៃ​គោល​ដៅ​ដែល​បាន​កំណត់។ គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​រក្សា​ទំនាក់​ទំនងល្អ​ជា​មួយ​អ្នក​ដទៃ គឺ​ការ​ជំរុញ​ទឹក​ចិត្ដ និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ពួក​គេ និង​គ្រួសារ​របស់​គេ។
២. ចំណេះ​ដឹង
ក្នុង​នាម​ជា​អ្នក​គ្រប់​គ្រង​ម្នាក់ អ្នក​ត្រូវ​មាន​ការ​ប្រឹង​ប្រែង​បន្ថែម​សម្រាប់​មុខ​ជំនួញ​របស់​អ្នក។ ​អ្នក​ត្រូវ​មាន​ចំណេះ​ដឹង​ក្នុង​ការ​ស្វែង​រក​ពត៏មាន​សំខាន់ៗ​ដែល​មាន​ប្រយោជន៍​សម្រាប់​ជំនួញ​របស់​អ្នក និង​អ្វី​ៗ​ដែល​កំពុង​កើ​តឡើង​នៅ​ក្នុង​ទី​ផ្សារ ក៏​ដូច​ជា​ការ​ប្រកួត​ប្រជែង​ក្នុង​មុខ​ជំនួញ​របស់​យើង​ផង​ដែរ។ អ្នក​នឹង​មិន​មាន​ចំណេះ​ដឹង​គ្រប់​គ្រាន់​ទេ ប្រសិន​ជា​អ្នក​មិន​បាន​ដឹង​ពី​សកម្មភាព និង​ការ​ផ្សព្វ​ផ្សាយ​របស់​ដៃ​គូប្រកួត​ប្រជែង​របស់​អ្នក។ ចំណេះ​ដឹង​ក្នុង​មុខ​ជំនួញ​របស់​អ្នក គឺ​អាច​ជួយ​អ្នក​ក្នុង​ការ​សម្រាច​ចិត្ត​ផ្សេងៗ ក៏​ដូចជាវិធី​សាស្រ្ដ​ក្នុង​ការ​ដណ្ដើម​យក​ទីផ្សារ។
៣. គ្រប់​គ្រង​បុគ្គលិក  
ការ​គ្រប់​គ្រង​ ឬ​ក៏​ការ​កាន់​កាប់​បុគ្គលិក គឺ​មាន​សារៈ​សំខាន់​សម្រាប់​អ្នក​គ្រប់​គ្រង​គ្រប់​រូប។ អ្នក​ដឹក​នាំ​ត្រូវចេះ​សួរ​នាំ​ពី​បុគ្គលិក និង​ធ្វើ​ការ​ពិភាក្សា ក៏​ដូច​ជា​ផ្ដល់ និង​ទទួល​យោបល់​ពី​បុគ្គលិក។ អ្នក​មិន​ត្រូវ​ចេះ​តែ​គ្រប់​គ្រង​បុគ្គលិក ដោយ​មិន​ដឹង​អ្វី​សោះ​ពី​ពួក​គេ​នោះ​ទេ។
៤. ​មាន​ភាព​ជឿ​ជាក់
អ្នក​ត្រូវមាន​ភាព​ស្មោះ​ត្រង់​ជាមួយ​ខ្លួន​ឯង និង​បុគ្គលិក។ នៅ​ពេល​ដែល​អ្នក​មាន​ភាព​ស្មោះ​ត្រង់ អ្នក​ដទៃ​នឹង​មាន​ភាព​ជឿ​ជាក់​លើ​អ្នក។ អ្នក​​ត្រូវ​ឲ្យ​ពួក​គេ​មាន​ភាព​ជឿ​ជាក់​ថា អ្នក​មាន​ភា​ពយុត្ដិធម៏ និងមិន​លំអៀងឡើយ។ អ្នក​​ត្រូវ​​មាន​ការ​អត់​ធ្មត់​ក្នុង​ការ​ស្ដាប់​ពី​ការ​រអូរទាំរបស់​បុគ្គលិក និង​ការ​រឹះគន់​​របស់​ពួក​គេ។
៥. ការ​បែង​ចែក​សិទ្ធ
ក្នុង​នាម​អ្នក​ជា​អ្នក​ដឹក​នាំ គឺ​អ្នក​មាន​សិទ្ធ​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ដក្នុង​ការ​ធ្វើ​អ្វី​មួយ។ ហេតុនេះ អ្នក​ត្រូវ​បែង​ចែក​សិទ្ធ​នេះ​ឲ្យ​អ្នក​ដទៃ​ខ្លះ ដើម្បី​ឲ្យ​ពួកគេ​ជួយ​ចែក​រំលែក​ពី​គំនិត​យោ​បល់​ក្នុង​ការ​សម្រេច​ចិត្ដ៕
បានដកស្រង់ចេញពីៈ http://success.com.kh/?p=3401

How to develop your memory


វិធីសាស្ត្រអភិវឌ្ឍការចងចាំរបស់អ្នក


 
តើ​វា​ជា​រឿង​ដែល​​ល្អ​ប្រសើរដែរ ឬ​ ទេកាលបើ អ្នកគ្រាន់តែមើលអត្ថបទនៃការសិក្សា​​របស់​​អ្នក​ហើយ​ស្រាប់​តែ​មាន​ការភ្លេចភ្លាំង​​ទៅវិញ​? ​តើ​មាន​អ្វី​កើត​ឡើង​កាល​បើ ​អ្នក​ភ្លេច​ថ្ងៃ​កំណើត​ របស់​មិត្តភក្តិ​របស់​អ្នក។ ​ជួន​កាល​មិត្តភក្តិ​របស់​អ្នក ​មិន​សប្បាយ​​ចិត្ត​ ឬ​អាក់​អន់​ចិត្ត​ជា​មួយ​អ្នក​។ តើ ​​អ្នក​ចង់ឲ្យ​បញ្ហា​ទាំងអស់​នេះ​នូវ​តែ​ជា​បន្លា​ជាប់​នឹង​ទ្រូង​អ្នក​ដែរ​ទេ?​ តើ​អ្នក​គួរ​តែ​ ​ស្វែង​រក​វិធី​សាស្ត្រ​ដ៍ល្អ​សម្រាប់​ពង្រឹង​ការចងចាំ​របស់អ្នក​ដែរ​ឬ​ទេ​?​
មាន​វិធី​សាស្ត្រ​ជាច្រើន ដែលអាចធ្វើឲ្យអ្នកអភិវឌ្ឍការចងចាំរបស់អ្នកបាន។ ​​វិធីសាស្ត្រទាំងនោះរួម​មាន​តាម​​ជំហាន​ៗដូ​ចជា៖​
  • ត្រូវ​មា​ន​ជំនឿ​ទុក​ចិត្តលើខ្លួនឯងថាអ្នកពិតជាមានការចងចាំល្អដែលត្រូវពង្រឹង
អ្នកត្រូវជម្រុស ​ការ​គិត​អវិជ្ជ​មាន ចោល​ទាំងអស់​​ នៅក្នុងខួរក្បាល។ ​អ្នក​ត្រូវតែ ​​មានជំនឿថា ​​អ្នកពិត​ជា​អាច​​សម្រេច​បាន​លទ្ធផល​ ដើម្បី​ធ្វើ​ឲ្យ​ខ្លួនឯង​ មាន​ការ​ជំរុញ​ការលើកទឹកចិត្ត ខ្លាំង។
  • ការ​ចងចាំ​គឺជា​ការអនុវត្ត​ដ៍ល្អបំផុតទៅតាមការចូលរួម
​ដើម្បីប្រើប្រាស់ការចងចាំរបស់អ្នកឲ្យមាន ប្រសិទ្ធភាព បាន ​វិធីសាស្ត្រ​ដ៍​ល្អ​បំផុត​ ​    ​គឺ   ​ ​ត្រូវតែ​ដាក់​សកម្ម​​ភាព​​បង្កើត​ការ​ចូលរួម​ សម្រាប់រឿង​អ្វីមួយ​ ដែល​អ្នក​ព្យាយាម​ចងចាំ​។ ឩទាហរណ៍ៈ​​ ​អ្នក​ចង់​ចង​ចាំ​រូប​មន្ត​ ​ក្នុង​លំហាត់​គណិតវិទ្យា ​លុះត្រាតែ​ អ្នក​បាន​​អនុវត្តលំហាត់នោះ​ជាញឹកញយ​។ ​ហេតុនេះ​ ​អ្នក​មិន​ចាំ​បាច់​​ចំណាយ​ពេល​របស់អ្នក​ក្នុង​ការ​ទន្ទេញ​វា​ឲ្យ​ចាំ​មាត់​​ទេ​ ការ​ធ្វើ ​​លំហាត់​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​រូប​មន្ត​​នោះ​ជាគន្លឹះ​ក្នុងការជួយឲ្យអ្នកចងចាំបានល្អ។
  • ការចូលរួមគឺជាការងារដែរ​
កាល​បើអ្នកបង្កើតគំនិតរបស់អ្នកឲ្យមានភាពរស់រវើការចងចាំព៌តមានរបស់អ្នកឲ្យមានភាពងាយស្រួល ប្រ​សិន​បើ អ្នកអាចនឹកក្នុងចិត្តរបស់អ្នក។ ​មានន័យថាប្រសិន​បើ​អ្នក​កំពុង​អាន​សៀវភៅ ​មុនពេល​ដែល​អ្នក​ អានសៀវភៅ អ្នកគួរតែធ្វើការ ប្រមូល​អារម្មណ៍​ជាមុនសិន​ ក្នុងករណី​ដែល​អ្នក​មិនមាន​អារម្មណ៍​ ​ក្នុង​ការ​អាន​សៀវភៅ​នោះ​ទេ ​អ្នក​នឹង​មិនអាច​ទទួល​បាន​ព៌តមាន​ដែលមាន​នៅក្នុងសៀវភៅនោះឡើយ។
  • ធ្វើការប្រមូលផ្តុំគំនិតបញ្ចូលគ្នាដើម្បីជួយអ្នកឲ្យចងចាំពួកវាបាន
អ្នក​គួរ​តែ​ចេះ​រៀបចំ​​​ នូវ​ព៌តមាន​ដែល​អ្នក​ទទួល​បា​ន​ជា​ផ្នែកៗ​ ដើម្បី​ងាយ​ស្រួល​រៀបចំ​និង​​ពិនិត្យ​។ម៉្យាង​វា​​​​ក៍​​​ធ្វើ​​​ឲ្យ​​អ្នក​​មាន​​ភាព​ងាយ​ស្រួល​​ ក្នុង​​កា​រ​​ចង​​ចាំ ​​ការងារ​​ណា​មួយ​​ដែល​​អ្នក​ត្រូវ​ ​​បំពេញ​ ​មុន​​និង​​ក្រោយ​ដែរ​។
  • អ្នក​អាច​ធ្វើ​ការរំលឹកពីព៌តមាន​ដែលអ្នក​ព្យាយាមរំលឹក​ទៅកាន់​ខ្លួន​អ្ន​ក២​ឬ​៣​ថ្ងៃម្តង
យើងហាក់បីដូចជាចងចាំ ​នូវរឿ​ងរ៉ា​វ ​ដែល​កើតមា​ន​ឡើង​ក្នុង​កំឡុង​ពេល​ ថ្មីៗ​នេះ​ ​​ដែល​វា​ជា​បទ​ពិសោធន៍​ក្នុង​ការ​ទទួល​បាន​ព៌តមាន។ ​ដូចនេះ ​អ្នកត្រូវ​តែរំលឹក​នូវ​ព៌តមាន​ ​ដែល​អ្នក​ទទួល​បាន​ដើម្បី​ពង្រឹង​ការ​ចង​ចាំ​​របស់​អ្នក​។ ចាប់ផ្តើម​អនុវត្ត​ជារៀងរាល់ថ្ងៃ ​ដែលវា​ជាទម្លាប់​ដ៍ល្អ​មួយ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ចង​ចាំ​រាល់​ព៌ត​មាន​​ទាំងនោះ។
  • រៀបចំជីវិតរបស់អ្នក
រក្សា​ទុក​របស់របរ​អ្នក​ដែល​ធ្លាប់​ប្រើប្រាស់​ឲ្យ​មាន​របៀប​រៀបរយ​ល្អ​ដូចជាសោរនិង​វ៉ែនតា​នៅ​កន្លែង​ដែល​អ្នក​បាន​ដាក់​ពីមុន​។ ត្រូវ​រំលឹក​ខ្លួនឯង​ ឬ​ ឲ្យ​អ្នកដទៃ​ជួយ​រំលឹក​ពី​កន្លែងដែលអ្នកដាក់របស់នោះ​។
  • នៅពេលដែលអ្នករៀន ឬចងចាំពីរឿងថ្មីមួយនោះ អ្នកគួរតែដកដង្ហើមយឺតៗហើយវែងៗ
ការដកដង្ហើម​វែងៗ ​ហើយ ​យឺតៗពិតជាមានការផ្លាស់ប្តូរវិធី ​ដែលខួរក្បាលរបស់អ្នក ​ដំណើរកា​រ​កាល​បើ​អ្នក​ដក​ដង្ហើម​បែបនេះ​ នឹងអាច​ជួយ​ឲ្យខួរក្បាល​ ​របស់​អ្នក​ដំណើរការ ល្អ​ហើយ​អ្នក​ពិត​ជា​អាច​ចង​ចាំ​នូវ​ព៌តមាន​ថ្មីៗ។
  • ការហ្វឹកហាត់ខួរក្បាលរបស់អ្នក
 ជាទូទៅការអនុរវត្តខួរក្បាលអាចរក្សានូវការអភិវឌ្ឍ ទៅលើ​ការចងចាំ។ដើម្បី​អភិវឌ្ឍ​ជំនាញ​ផ្លូវចិត្ត​​ថ្មី​ ​ជា​ពិសេស​កា​រ​ស្មុគស្មាញ ​ដូចជាការ ​រៀន​ទៅលើ​​ភាសាថ្មី​ និង ការរៀនទៅលើការលេង ​ឩបករណ៍តន្ត្រី​ ​ព្រម​ទាំង ​​ការប្រកួត ​ប្រជែង​ទៅលើប្រស្នា ​និង ​ហ្គេម​អ្នក​អាច​ធ្វើឲ្យ​មាន​សកម្ម​ក្នុងខួរក្បាល​របស់អ្នក​និង​អភិវឌ្ឍ​វា​​។អ្នក​ព្យាយាម​ដោះប្រស្នា​ជា​រៀងរាល់ថ្ងៃ​។​
  • កាត់បន្ថយភាពតានតឹង
ការ​ទទួល​បាន​ភាពតានតឹង​ ពីរឿង​អ្វី​មួយ​ជារឿង​ដែល​ជះឥទ្ធិពល​មិនល្អ​ទៅលើខូរក្បាល របស់អ្នក។ ​ភាព​តាន​តឹង​មួយ​ចំនួន​អាចកើត​ចេញ​មកពី​ វិបត្តិ​ក្នុង​ក្រុម​គ្រួសារ​ មានទំនាស់​ ជាមួយ​មិត្តភក្តិ ​​ឬ​ស្ថានភាព​ដទៃ​ទៀត​​។
  • ត្រូវទទួលទានអាហារឲ្យបានគ្រប់គ្រាន់ហើយមានរបបអាហារត្រឹមត្រូវ
សព្វថ្ងៃមានបន្លែបង្ការសាច់ជាច្រើន​ ដែល​មាន​ដាក់​លក់​នៅលើ​ទីផ្សារ ​​ប៉ុន្តែ​អ្នក​ត្រូវ​ចេះ​ជ្រើស​រើស​របស់​ណាមួយ​ដែលជួយ​ទ្រទ្រង់​ដល់សុខភាព​របស់អ្នក​។ ជាទូទៅ​ចូរអ្នក​បរិភោគសាចត្រី​ពីព្រោះ​ថា ​ត្រី​មាន​ជាតិ​ប្រូតេអ៊ីន​ជំនួយ​ខួរក្បាល​ ឬ ​ជំនួយ ​ការចងចាំ​បានល្អ​ និង សុខភាព​។ ចូរកុំបរិភោគ​សាច់ជ្រូក​ ក្នុងបរិមាណ​ច្រើនពេក ពីព្រោះ​ វាអាច​ធ្វើឲ្យអ្នកមាន​ជម្ងឺ​ មានខ្លាញ់ច្រើន​ក្នុង ​សសៃឈាម​​ ដែលជាហេតុធ្វើ​ឲ្យ​​មានផល ​​ប៉ះ​ពាល់​​យ៉ាងខ្លាំង​ ដល់​ការ​រីធំធាត់​​នៃ​សុខភាព​របស់អ្នក។ មិនតែប៉ុណ្ណោះ​ការហូបបន្លែ​ ​ច្រើន​ក៍ជំនួយ​សុខភាព​ដែរ​ តែ​ ត្រូវជ្រើសរើស​បន្លែ​ណា​ដែល​ផ្តល់​សារៈសំខាន់​ដល់​ សុខ ​​ភាព​របស់​អ្នក​ដោយសារ​តែ​អាហារ​ជាច្រើន​ មានផ្ទុក ​ទៅដោយសារធាតុ​គីមី​ជាច្រើន​ហួសនឹងការស្មាន។​​ ​ដោយឡែក ​ចំពោះ​ការ​ទទួល​ទាន​​ចំនី​ចំណុក​ តាមចិញ្ចើមផ្លូ​វ គួរតែចៀស​វាង​ពីព្រោះ​អាហារ​បែបនេះ​មិនមាន​អនាម័យនោះ​ទេ ​ដោយ​សារ​​តែ​​​ មានការបំពុល បរិស្ថានជាច្រើន។ យើងត្រូវ ដឹងថាកាលណាបើយើងបរិភោគអាហារ ឲ្យ​ស្រប​តាម​របប​ អាហារ​របស់យើង​ ហើយ​ការទទួលទាន​នោះទៀតសោត​ បានគ្រប់គ្រាន់ ​ដំណើរ​ការ​នៃ​ខួរក្បាល​របស់​អ្នក​ នឹង​រលូន​ អ្នក​នឹងឆាប់​ទទួល​បានព៌តមាន​ទាំងឡាយ​ ដែល​នៅជុំវិញ​អ្នក​ ជាក់​ជា​មិនខាន​។
  • ការគេងឬសម្រាកឲ្យបានគ្រប់គ្រាន់
នៅពេល​ដែល​យើង​គេង​ មានន័យថា​ខួរក្បាល​យើង​មិន​ដំណើរ​ការ​មួយរយៈ​។ កាលណា​ ​បើ​អ្នក​គេង​បាន​គ្រប់​គ្រាន់​ នៅពេល​ ដែលអ្នកក្រោក​ពីដំណេក​ វិញ​ ​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ថាស្រស់ស្រាយ​ខ្លាំងណាស់​។ ​ជាទូទៅ​ ​រយៈពេល​ជាអប្បបរិមានៃការគេងរបស់អ្នកគឺ​ ៧​ម៉ោង​ក្នុង​មួយយប់ ​ពិត​ជា​អាច​ជួយ​ពង្រឹង​សមត្ថភាព​នៃការចងចាំ​របស់​អ្នក​។
  • ការរៀនពីកំហុសរបស់អ្នកក្នុងអតីតកាល
ជា​ការ​ពិត​អ្នក​ណា​ម្នាក់​ តែង​តែ​ មាន​កំហុស​​ មិន​អាច​អ្នកណា​ថា​ខ្លួន​មិន​ដែល​ប្រព្រឹត្ត​ ​កំហុស​នោះ​ទេ​។​​សំ​ខាន់​មនុស្ស​ម្នាក់​ៗ​ដឹង​ពី​កំហុស​ ហើយ ​ចេះ​កែប្រែ​ ក៍ដូចជា​​ គួរគប្បីនឹង​សតិសម្បជញ្ញៈ​របស់ខ្លួន​ និង ​ត្រូវ​ហ៊ាន​​ទទួល​យកនូវការពិត​ដែលកើតមានឡើង​។​
បានដកស្រង់ចេញពីៈ http://success.com.kh/?p=838

Power of Motivation Yourselt


អំណាចនៃការលើកទឹកចិត្តខ្លួនឯង


ដោយ​សារ​តែ​បុគ្គល​មួយ​ចំនួន​មិន​ធ្លាប់​បាន​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ទើប​បាន​មាន​វិធី​សាស្ត្រ​ក្នុង​ការ​លើក​ទឹក​ចិត្ត​ខាង​ក្រោម​នេះ​ជា​តិច​និច​ខ្លះៗ​ក្នុង​ការ​ផ្តល់​ឲ្យ​អ្នក​នូវ​គន្លឹះ​ក្នុង​ការ​អភិវឌ្ឍន៍​។
ដោយ​សារ​តែ​អ្នក​មិន​មាន​ជំនាញ​សមត្ថភាព​និង​លទ្ធភាព​ទើប​បណ្តាល​ឲ្យ​អ្នក​មាន​ការ​ភ័យ​ខ្លាច​។​ហេតុ​នេះ​ការ​លើក​ទឹក​ចិត្ត​ត្រូវ​បាន​យក​មក​អភិវឌ្ឍ​។​ អ្នក​មិន​ចាំ​បាច់​សម្រប​តាម​វា​ទាំង​ស្រុង​នោះ​ទេ​តែ​អ្នក​ចាំ​បាច់​ត្រូវ​តែ​ទទួល​ស្គាល់​នូវ​សារៈ​សំខាន់​នៃ​ការ​ជំរុញ​លើក​ទឹក​ចិត្ត​។​ ខណៈពេលនោះជាមួយនឹងឥទ្ធិពលនៃតិចនិចក្នុងការលើកទឹកចិត្តអ្នកអាចហ្វឹកហាត់ខ្លួនឯងក្នុងការលើកទឹកចិត្តដោយប្រើប្រាស់នូវប្រភេទផ្សេងៗនៃការលើកទឹកចិត្ត។ មិនតែប៉ុណ្ណោះអ្នកអាចសួរអ្នកដែលធ្លាប់ទទួលបានជោគជ័យហើយពួកគេនឹងនិយាយថាទេព្យកោសល្យពីធម្មជាតិពិតជាមានសារៈសំខាន់។ តែអ្វីដែលយើងទទួលបានមកនោះគឺការហ្វឹកហាត់និងការអនុវត្តជាក់ស្តែង។ មានន័យថាការលើកទឹកចិត្តខ្លួនឯងនៅក្នុងចិត្តពិតជាធ្វើឲ្យអ្នកជំនះរាល់ឩបសគ្គឬការងារដែលមានការលំបាកដើម្បីទៅដល់ទីកន្លែង
បានដកស្រង់ចេញពីៈ http://success.com.kh/?p=488

How to do someone believe in you


វិធីសាស្ត្រធ្វើឲ្យនរណាម្នាក់ជឿលើអ្នក


យើង​ទាំង​អស់​គ្នា​តែង​តែ​ប្រា​ថ្នា​ចង់​អោយ​អ្នក​ដ៏​ទៃ​ជឿ​ជាក់​លើ​​​ពួក​យើង​ ជា​ពិសេស​ពេល​ដែល​យើង​ប្រាប់​ការ​ពិត​ទៅ​គេ​ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​​យើង​បរាជ័យ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ពួក​គេ​អោយ​ជឿ​យើង​ណាស់​ដោយ​សារ​តែ​យើង​ខ្វះ​នូវ​ជំ​នាញ​លួ​ង​លោម​បញ្ចុះ​បញ្ចូល​នឹង​ឯង​។
​ជា​ការ​ពិត​ណាស់​អ្នក​ពិត​ជា​ពិបាក​​ធ្វើ​ឲ្យ​គេ​ជឿ​ជាក់​លើ​អ្នក​ណាស់​ ទោះ​បី​ជា​អ្នក​និយាយ​ការ​ពិត​​ប្រាប់​ពួក​គេ​ក៏​ដោយ​ ចំ​ពោះ​មនុស្ស​ណា​ដែល​​ជឿ​ងប់​ចំ​ពោះ​អ្វី​មួយ​ក្រៅ​ពី​អ្នក​បាន​និយាយ​នោះ​។ ខ្ញុំ​​ជឿ​ជា​ក់​ថា​មាន​មនុស្ស​មួយ​ចំ​នួន​កំ​ពុង​ប្រ​ឈម​មុខ​ជា​មួយ​បញ្ហា​នេះ​។ ក្នុង​អត្ថ​បទ​​​នេះ​ខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិ​ធី​សាស្រ្ត​មួយ​ចំ​នួន​​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​​​ធ្វើ​ឲ្យ​មនុស្ស​មាន​ជឿ​ជាក់​លើ​អ្នក​។
ហេតុ​អ្វី​ពួក​គេ​មិន​​ជឿ​ជាក់​លើ​អ្នក​?
ដើម្បី​ឲ្យ​មនុស្ស​មាន​ជំ​នឿ​លើ​អ្នក​ ដំ​បូង​បំ​ផុត​នោះ​អ្នក​ត្រូវ​ដឹង​អោយ​ច្បាស់​ថា​ហេតុ​អ្វី​បាន​ជា​ពួក​គេ​មិន​ជឿ​អ្នក​។ មាន​មូល​ហេតុ​មួយ​​ចំ​នួន​​ដែល​ធ្វើ​អោយ​ពួក​គេ​មិន​ជឿ​អ្នក​
១. អ្វី​ដែល​អ្នក​និយាយ​គឺ​ខុស​ស្រ​លះ​ពី​អ្វី​ដែល​គេ​ដឹង​៖ បើ​សិន​ជា​នរណា​ម្នាក់​មិន​ធ្លាប់​ឃើញ​ផ្លែ​ប៉ោម​សោះ​ តើ​អ្នក​ងាយ​ស្រួល​​និង​ប្រាប់​គេ​ថា​ផ្លែ​ក្រូចគឺ​ជា​ផ្លែ​ប៉ោម​ដែរ​​ឫ​ទេ​​?​ នោះ​ពិត​ជា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​។ ​នៅ​ពេល​ដែល​​ពួក​គេ​មាន​ជំ​នឿ​ទៅ​លើ​អ្វី​មួយ​ខ្លាំង​ ហើយ​អ្នក​ចង់​ផ្លាស់​ប្តូរ​ជំ​នឿ​របស់​គេ​​ នោះ​អ្នក​ត្រូវ​តែបន្ថែម​ជំ​ហាន​ជា​ច្រើន​ទៀត​ក្នុង​ការ​បង្វែរ​គំ​និត​របស់​គេ​។
២. គេ​​គិត​ថា​គេ​ដឹង​ច្រើន​ជា​ង​អ្នក​៖ វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​ប្តូរ​គំនិត​អ្នក​ណា​ម្នាក់​ដែល​គេ​គិត​ថា​គេ​ដឹង​ច្រើន​​​អំ​ពី​រឿង​នោះ​ជា​ង​អ្នក​​។ បើ​គេ​គិត​ថា​ខ្លួន​គេ​ជា​អ្នក​ជំ​នាញ​ ហើយ​គំ​និត​របស់​អ្នក​​មិន​សម​ហេតុ​ផល​នោះ​ ពួក​គេ​នឹង​មិន​ជឿ​អ្នក​ឡើយ​។
៣. អ្នក​សង្ស័យ​៖ ​អ្នក​ដែល​ចូល​ចិត្ត​សង្ស័យ​ច្រើន​​ តែង​តែ​ឆ្ងល់​គ្រប់​រឿង​ពេល​ដែល​​មាន​រឿង​អ្វី​ថ្មី​កើត​ឡើង​ចំ​ពោះ​ពួក​គេ​។ ទាំង​នេះ​ជា​មូល​ហេតុ​ដែល​អ្នក​ត្រូវ​តែ​រក​វិធី​ជា​ច្រើ​ន​ដើម្បី​បញ្ចុះ​បញ្ចូល​គេ​។
ដើម្បី​ឲ្យគេ​ជឿ​​ជាក់​លើ​អ្នក​ ចាប់​យក​ជំ​នឿ​របស់​គេ​ឲ្យ​ជាប់​ និង​ ​​សំ​ដី​​លួង​លោម​
ខាង​ក្រោម​នេះ​ជា​​វិធីសាស្រ្ត​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​អាច​ប្រើ​សម្រាប់​ឲ្យ​មនុស្ស​ជឿ​ជាក់​លើ​អ្នក៖​
១. ចាប់​ឲ្យ​ជាប់​នូវ​ជំ​នឿ​របស់​គេ​៖ ​អ្នក​ត្រូវ​តែ​មាន​ភាព​ជឿ​​ជាក់​នូវ​អ្វី​ដែល​គេ​បាន​និយាយ​ ហើយ​ត្រូវ​បង្ហាញ​ភស្តុ​តាង​អោយ​បាន​គ្រប់​គ្រាន់​ទើប​អាច​បង្វែរ​ការ​គិត​របស់​​ពួក​គេ​បាន​។
២. ថា​ហើយ​ថា​ទៀត​៖ អ្នក​អាច​​ធ្វើ​អោយ​នរណា​ម្នាក់​ជឿ​អ្នកទាំង​ស្រុង​បាន​លុះ​ត្រា​តែ​អ្នក​មាន​ភាព​អត់​ធ្មត់​ អ្នក​ត្រូវ​ចំ​ណាយ​ដើម​​ទុន​គឺ​មាត់​របស់​អ្នក​ ដើម្បី​និយាយ​ហើយ​និយាយ​ទៀត​ពី​រឿង​នោះ​ ក្នុង​គោល​បំ​ណង​​ធ្វើ​ឲ្យ​គេ​ជឿ​ជាក់​។
៣. ផ្លាស់​ប្តូរ​អ្វី​ដែល​រា​រាំង​ចិត្ត​របស់​ពួក​គេ​៖ ពេល​ខ្លះ​ពួក​គេ​មិនជឿ​អ្នក​ដោយ​សារ​តែ​គេ​មាន​​ហេតុ​ផល​ពីរ​ឫ​បី​យ៉ាង​ដែល​ផ្ទុយ​ពី​គំនិត​របស់​អ្នក​។ ដូច​នេះ​អ្នក​ត្រូវ​តែ​សួរ​គេ​ថា​ ហេតុ​អ្វី​បាន​ជា​គេ​មិន​ជឿអ្នក​?​ បន្ទាប់​មក​គេ​នឹង​ប្រាប់​អ្នក​ពី​ហេតុ​ផល​របស់​​ពួក​គេ​ នោះ​អ្នក​ត្រូវ​តែ​រក​គន្លឹះ​ដ៏​សម​ហេតុ​ផល​មក​ពន្យល់​គេ​ ដើម្បី​អោយ​គេ​ទទួល​យក​គំនិត​របស់​យើង​និង​ប្តូរ​​គំនិត​របស់​គេ​មួយ​នេះ​។ អ្នក​ត្រូវ​សួរ​គេ​រហូត​ដល់​គេ​អស់​ហេតុ​ផល​ដែល​មិន​ជឿ​លើ​អ្នក​ ហើយ​អ្នក​ត្រូវ​តែ​បន្ថែម​មូល​ហេតុ​របស់​អ្នក​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​គេ​កាន់​តែ​ជឿ​ជាក់​លើ​អ្នក​។​
៤. អ្នក​សង្ស័យ​ជា​មនុស្ស​ដែល​ល្អ​៖ អ្នក​ដែល​សង្ស័យ​ច្រើន​គ្រាន់​តែ​ចង់​បាន​ភស្តុតាង​ច្រើន​ពី​យើង​តែ​​ប៉ុន្នោះ​។ ដូច្នេះ​អ្នក​ត្រូវ​អត់​ធ្មត់​ជាមួយ​ពួក​​គេ​ ហើយ​បក​ស្រាយ​នូវ​អ្វី​ដែល​គេ​ចង់​ដឹង​។​
៥. ជឿ​ជាក់​លើ​ខ្លួន​ឯង​​៖ បើ​សំលេង​របស់​អ្នក​ហាក់ម​ដូច​ជា​ញ័រ​​ ឫ មិន​ប្រាកដ​១០០​ភាគរយ​នូវ​អ្វី​ដែល​អ្នក​​កំ​ពុង​និយាយ​នោះ​ គេ​ពិត​ជា​មិន​ជឿ​អ្នក​នោះ​ទេ​។ ដូច​នេះ​អ្នក​ត្រូវ​តែ​ប្រាកដ​នូវ​អ្វី​ដែល​អ្នក​និយាយ​ មុន​និង​ទៅ​បញ្ចុះ​បញ្ចូល​អ្នក​ដ៏​ទៃ​។
៦. ប្រើ​កាយ​វិការ​៖ កាយ​វិការ​របស់​អ្នក​ត្រូវ​តែ​មាន​​​លក្ខណៈដូច​ជា​ ខ្នង​ត្រង់​ ប្រើ​ដៃ​​ឲ្យ​ច្បាស់​ៗ​ ប្រើ​ភ្នែក​មើល​ឲ្យ​​ចំ​ពួក​គេ​។ ទាំង​នេះ​ជា​កាយ​វិការដែល​អ្នក​ត្រូវ​ធ្វើ​។
សូម​មិត្ត​អ្នក​អាន​ទាំង​អស់​យក​វា​ទៅ​អនុវត្ត​ បើ​អ្នក​ខ្វះ​នូវ​ជំ​នាញ​ក្នុង​ការ​ប្តូរ​ជំ​នឿ​អ្នក​ដ៏​ទៃ​៕
ដកស្រង់ចេញពីៈ http://success.com.kh/?p=2652

How to get everything that you need in your life


វិធីសាស្ត្រទទួលបានអ្វីៗដែលអ្នកចង់បានក្នុងជីវិត


ឧបសគ្គដ៏ធំបំផុតក្នុងជីវិត គឺពេល​ដែល​​​អ្នក​បាត់​​បង់​នូវ​​ជំ​នឿ​ចិត្ត​ទាំង​អស់​​​សម្រាប់​សម្រេច​គោល​បំ​ណង​។ បញ្ហា​អាក្រក់​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង​ គឺ​នៅ​ពេល​ដែល​​ភាព​ច្រ​បូក​ច្រ​បល់​បាន​មក​កាន់​ជី​វិត​របស់​អ្នក​​ដូច​ជា​ បញ្ហា​ហិរញ្ញ​វត្ថុ​ ដែល​នាំ​ឲ្យ​​មាន​អារម្ម​ណ៍​ថា​ អ្នក​មិន​អាច​គ្រប់​គ្រង​​លើ​អ្វី​ៗ​បាន​ទាំង​អស់ ដោយ​សារ​តែ​បញ្ហា​ហិ​រញ្ញ​វត្ថុ​មួយ​ប៉ុណ្ណឹង​។ អត្ថ​បទ​នេះ​និង​​រៀប​រាប់​ពី​វិធី​ដែល​អ្នក​អាច​គ្រប់​គ្រង​ និង សម្រេច​បាន​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ ព្រម​ទាំ​ង​ចង់​បាន​។
១. ដឹង​ឲ្យ​ច្បាស់​ថា​អ្វី​ដែល​អ្នក​ចង់​សម្រេច​បាន​ ​ព្រម​ទាំ​ង​មូល​ហេតុ
មាន​មនុស្ស​ជា​ច្រើន​ តែង​តែ​មាន​គោល​ដៅ​ជា​ច្រើន​ក្នុង​ជី​វិត​ ប៉ុន្តែ​គេ​មិន​បាន​កំ​ណត់​ឲ្យ​ច្បាស់​ថា​គោល​ដៅ​មួយ​ណា​ដែល​គេ​ចង់​បាន​ឲ្យ​ពិត​ប្រា​កដ​​ក្នុង​ជី​វិត​របស់​គេ​នោះ​ទេ​។ អ្នក​មិន​​គួរ​គិត​​ពី​អ្វី​ដែល​អ្នក​ចង់​បាន​ពី​ជី​វិត​របស់​អ្នក​នោះ​ទេ តែ​អ្នក​គួរ​តែ​គិត​​ពី​អ្វី​ដែល​អ្នក​ចង់​​ក្នុង​ជី​វិត​របស់​អ្នក​។​ បើ​អ្នក​​ដឹង​ច្បាស់​ពី​អ្វី​ដែល​អ្នក​ចង់​បាន​ពិត​ប្រាកដ​ក្នុង​ជី​វិត​របស់​អ្នក​ និង​ ដឹង​ពី​មូល​ហេតុ​នៃ​ការ​ចង់​បាន​ក្នុង​ជី​វិត​របស់​អ្នក​ទៀត​នោះ​ អ្នក​នឹ​ង​អាច​កំ​ណត់​សកម្ម​ភាព​ដើម្បី​​បំ​ពេញ​អ្វី​ដែល​អ្នក​ចង់​បាន​នោះ​បាន​ល្អ​។​
២. ចាំ​ផ្តើម​ដោយ​ការ​តំ​រង់​ទឹស​សកម្ម​ភាព​
ជា​មួយ​និង​ការ​តំ​រង់​ទឹស​សកម្ម​ភាព​នេះ​ផង​ដែរ​ អ្នក​អាច​កត់​សម្គាល់​សកម្ម​ភាព​ថ្មី​ៗ​​របស់​អ្នក​ ព្រម​ទាំង​ធ្វើ​ការ​ពិ​ចារណា​ទៅ​លើ​ផ្លូវ​ណា​ដែល​អ្នក​គិត​ថា​ត្រូវ​សម្រាប់​សម្រេច​បាន​ជោគ​ជ័យ​។ ត្រូវ​ចាំ​ថា​ ការ​ទទួល​បាន​អ្វី​ដែល​អ្នក​ចង់​បាន​​ មិន​អាច​សម្រេច​បាន​តែ​ម្នាក់​ឯង​​នោះ​ទេ។ ការ​ប្រ​​​មូល​អ្នក​គាំ​ទ្រ​ឲ្យ​បាន​កាន់​តែ​ច្រើន​​ នោះ​ហាក់​​ដូច​ជា​​​អ្នក​​នៅ​ចាំ​តែ​​បើក​ទ្វា​ឲ្យ​អ្វី​ដែល​អ្នក​ចង់​បាន​ចូល​មក​អ៊ី​ចឹង​។ ការ​សម្រេច​បាន​ជោគ​ជ័យ​គឺ​តម្រូវ​ឲ្យ​អ្នក​ មាន​ការ​ពុះ​ពារ​យ៉ាង​ខ្លាំង​ ពេល​នោះ​អ្នក​នឹង​ជួប​ឧបសគ្គ​មួយ​ជា​មិន​ខាន​ឡើយ​ន។ ឧបសគ្គ​នោះ​គឺ​ក្តី​ស្រ​មៃ​ខ្លះអាច​នៅ​ស្ថិត​ស្ថេរ តែ​ក្តី​ស្រ​មៃ​ខ្លះ​ទៀត​ត្រូវ​បាន​អ្នក​បំ​ភ្លេច​ចោល​ទៅ​វិញ​ នេះ​ដោយ​សារ​តែ​អ្នក​​ខ្វះ​ការ​ពុះ​ពារ​។​
៣. កំ​ណត់​ឧបសគ្គ​ឲ្យ​បាន​ច្បាស់​
បន្ទាប់​ពី​អ្នក​កំ​ណត់​ថា​ផ្លូវ​ណា​ត្រូវ​ដើរ​ហើយ​ អ្នក​ត្រូវ​កត់​ត្រា​ទុក​នូវ​អ្វី​ដែល​អ្នក​អាច​សម្រេច​បាន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ អ្នក​ត្រូវ​តែ​កត់​ត្រា​ទុក​នូវ​ឧបសគ្គ​ទាំង​ឡាយ​ដែល​អ្នក​ជួប​ប្រ​ទះ​។ ឧ​ទា​ហរណ៍​ថា​ បើ​អ្នក​ខ្វះ​លុយ​ កត់​វា​ទុក​, បើ​អ្នក​អត់​មាន​ពេល​គ្រប់​គ្រាន់ កត់​វា​ទុក​។ អ្នក​ត្រូវ​តែ​កំ​ណត់​ឲ្យ​បាន​ច្បាស់​ពី​ឧបសគ្គ​ដែល​រា​រាំង​អ្នក​ មិន​ឲ្យ​សម្រេច​​​គោ​ល​បំ​ណង​របស់​អ្នក​។ ផល​ប្រ​យោជន៍​​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​បែប​នេះ​ គឺ​អ្នក​នឹង​អាច​ដឹង​ពី​មូល​ហេតុ​នៃ​ឧ​បសគ្គ​ ព្រម​ទាំង​អ្នក​នឹង​ងាយ​ស្រួល​ក្នុង​ការ​រក​វិ​ធី​ទប់​ទល់​។
៤.​ កំ​ណត់​គោល​ដៅ​ឲ្យ​ច្បាស់
អ្នក​ត្រូវ​តែ​​កំ​ណត់​គោល​ដៅ​​ឲ្យ​បាន​ច្បាស់​លាស់​​ និង ​ចាប់​ផ្តើម​កំ​ណត់​​សកម្ម​ភាព​ឲ្យ​ច្បាស់​​សម្រាប់​ទប់​ទល់​ជា​មួយ​នឹង​ឧបសគ្គ​ដែល​តែង​តែ​រារាំង​មិន​ឲ្យអ្នក​​​សម្រេច​​​អ្វី​ដែល​អ្នក​ចង់​បាន​។ អ្នក​ត្រូវ​តែ​ចាំ​ថា​បើ​អ្នក​ធ្វើ​សកម្ម​ភាព​ ដោយ​មិន​មាន​គោល​ដៅ​ច្បាស់​លាស់​នោះ​ សកម្ម​ភាព​របស់​អ្នក​នឹង​មិន​អាច​សម្រេច​នោះ​ទេ​។ ឧទាហរណ៍​ថា បើ​អ្នកមាន​បញ្ហា​ផ្នែក​ហិរញ្ញ​វត្ថុ​​ អ្នក​និង​ចាប់​ផ្តើម​គិត​ថា​ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​រក​ប្រាក់​បាន​ច្រើន​ជាង​នេះ​ និង​ ធ្វើ​យ៉ាង​ណា​អាច​សន្សំ​លុយ​បាន​។ ពេល​អ្នក​មាន​គំ​និត​ហើយ​ អ្នក​​​ត្រូវ​តែ​ធ្វើ​សកម្ម​ភាព​ដែល​ស្រប​ទៅ​តាម​អ្វី​ដែល​អ្នក​គិត​។
សរុប​មក​៖ ការ​សម្រេច​អ្វី​បាន​គ្រប់​យ៉ាង​នោះ​ វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ កំ​ណត់​ឲ្យ​ច្បាស់​នូវ​​អ្វី​ដែល​អ្នក​ចង់​បាន​  ដឹង​ពី​ឧបសគ្គ​ និង កំ​ណត់​គោល​ដៅ​ គឺ​ជា​កត្តា​សំ​ខាន់​ដែល​អាច​នាំ​ឲ្យ​អ្នក​សម្រេច​បាន​អ្វី​ដែល​​អ្នក​ចង់​បាន​។ តែ​អ្វី​ដែល​អ្នក​ត្រូវ​ចាំ​នោះ​គឺ​ បើ​អ្នក​ចង់​​សម្រេច​បាន​ឆាប់​រហ័ស​  អ្នក​មិន​ត្រូវ​មាន​តម្រូវ​ការ​ច្រើន​ពេក​ទេ​។ ​ត្រូវ​តែ​​ដឹង​ថា​អ្វី​ដែល​អ្នក​ចង់​បាន​ពិត​ប្រា​កដ​៕
បានដកស្រង់ចេញពីៈ​​ http://success.com.kh/?p=4244
blogger widgets

Find Your Location