សូមអរគុណ ! បងប្អូនដែលបានចូលទស្សនាវ៉ិបសាយខ្ងុំបាទ ។ ជូនពរបងប្អូនឲ្យមានសំណាងល្អគ្រប់ពេលវេលា ។

How to develop your memory


វិធីសាស្ត្រអភិវឌ្ឍការចងចាំរបស់អ្នក


 
តើ​វា​ជា​រឿង​ដែល​​ល្អ​ប្រសើរដែរ ឬ​ ទេកាលបើ អ្នកគ្រាន់តែមើលអត្ថបទនៃការសិក្សា​​របស់​​អ្នក​ហើយ​ស្រាប់​តែ​មាន​ការភ្លេចភ្លាំង​​ទៅវិញ​? ​តើ​មាន​អ្វី​កើត​ឡើង​កាល​បើ ​អ្នក​ភ្លេច​ថ្ងៃ​កំណើត​ របស់​មិត្តភក្តិ​របស់​អ្នក។ ​ជួន​កាល​មិត្តភក្តិ​របស់​អ្នក ​មិន​សប្បាយ​​ចិត្ត​ ឬ​អាក់​អន់​ចិត្ត​ជា​មួយ​អ្នក​។ តើ ​​អ្នក​ចង់ឲ្យ​បញ្ហា​ទាំងអស់​នេះ​នូវ​តែ​ជា​បន្លា​ជាប់​នឹង​ទ្រូង​អ្នក​ដែរ​ទេ?​ តើ​អ្នក​គួរ​តែ​ ​ស្វែង​រក​វិធី​សាស្ត្រ​ដ៍ល្អ​សម្រាប់​ពង្រឹង​ការចងចាំ​របស់អ្នក​ដែរ​ឬ​ទេ​?​
មាន​វិធី​សាស្ត្រ​ជាច្រើន ដែលអាចធ្វើឲ្យអ្នកអភិវឌ្ឍការចងចាំរបស់អ្នកបាន។ ​​វិធីសាស្ត្រទាំងនោះរួម​មាន​តាម​​ជំហាន​ៗដូ​ចជា៖​
  • ត្រូវ​មា​ន​ជំនឿ​ទុក​ចិត្តលើខ្លួនឯងថាអ្នកពិតជាមានការចងចាំល្អដែលត្រូវពង្រឹង
អ្នកត្រូវជម្រុស ​ការ​គិត​អវិជ្ជ​មាន ចោល​ទាំងអស់​​ នៅក្នុងខួរក្បាល។ ​អ្នក​ត្រូវតែ ​​មានជំនឿថា ​​អ្នកពិត​ជា​អាច​​សម្រេច​បាន​លទ្ធផល​ ដើម្បី​ធ្វើ​ឲ្យ​ខ្លួនឯង​ មាន​ការ​ជំរុញ​ការលើកទឹកចិត្ត ខ្លាំង។
  • ការ​ចងចាំ​គឺជា​ការអនុវត្ត​ដ៍ល្អបំផុតទៅតាមការចូលរួម
​ដើម្បីប្រើប្រាស់ការចងចាំរបស់អ្នកឲ្យមាន ប្រសិទ្ធភាព បាន ​វិធីសាស្ត្រ​ដ៍​ល្អ​បំផុត​ ​    ​គឺ   ​ ​ត្រូវតែ​ដាក់​សកម្ម​​ភាព​​បង្កើត​ការ​ចូលរួម​ សម្រាប់រឿង​អ្វីមួយ​ ដែល​អ្នក​ព្យាយាម​ចងចាំ​។ ឩទាហរណ៍ៈ​​ ​អ្នក​ចង់​ចង​ចាំ​រូប​មន្ត​ ​ក្នុង​លំហាត់​គណិតវិទ្យា ​លុះត្រាតែ​ អ្នក​បាន​​អនុវត្តលំហាត់នោះ​ជាញឹកញយ​។ ​ហេតុនេះ​ ​អ្នក​មិន​ចាំ​បាច់​​ចំណាយ​ពេល​របស់អ្នក​ក្នុង​ការ​ទន្ទេញ​វា​ឲ្យ​ចាំ​មាត់​​ទេ​ ការ​ធ្វើ ​​លំហាត់​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​រូប​មន្ត​​នោះ​ជាគន្លឹះ​ក្នុងការជួយឲ្យអ្នកចងចាំបានល្អ។
  • ការចូលរួមគឺជាការងារដែរ​
កាល​បើអ្នកបង្កើតគំនិតរបស់អ្នកឲ្យមានភាពរស់រវើការចងចាំព៌តមានរបស់អ្នកឲ្យមានភាពងាយស្រួល ប្រ​សិន​បើ អ្នកអាចនឹកក្នុងចិត្តរបស់អ្នក។ ​មានន័យថាប្រសិន​បើ​អ្នក​កំពុង​អាន​សៀវភៅ ​មុនពេល​ដែល​អ្នក​ អានសៀវភៅ អ្នកគួរតែធ្វើការ ប្រមូល​អារម្មណ៍​ជាមុនសិន​ ក្នុងករណី​ដែល​អ្នក​មិនមាន​អារម្មណ៍​ ​ក្នុង​ការ​អាន​សៀវភៅ​នោះ​ទេ ​អ្នក​នឹង​មិនអាច​ទទួល​បាន​ព៌តមាន​ដែលមាន​នៅក្នុងសៀវភៅនោះឡើយ។
  • ធ្វើការប្រមូលផ្តុំគំនិតបញ្ចូលគ្នាដើម្បីជួយអ្នកឲ្យចងចាំពួកវាបាន
អ្នក​គួរ​តែ​ចេះ​រៀបចំ​​​ នូវ​ព៌តមាន​ដែល​អ្នក​ទទួល​បា​ន​ជា​ផ្នែកៗ​ ដើម្បី​ងាយ​ស្រួល​រៀបចំ​និង​​ពិនិត្យ​។ម៉្យាង​វា​​​​ក៍​​​ធ្វើ​​​ឲ្យ​​អ្នក​​មាន​​ភាព​ងាយ​ស្រួល​​ ក្នុង​​កា​រ​​ចង​​ចាំ ​​ការងារ​​ណា​មួយ​​ដែល​​អ្នក​ត្រូវ​ ​​បំពេញ​ ​មុន​​និង​​ក្រោយ​ដែរ​។
  • អ្នក​អាច​ធ្វើ​ការរំលឹកពីព៌តមាន​ដែលអ្នក​ព្យាយាមរំលឹក​ទៅកាន់​ខ្លួន​អ្ន​ក២​ឬ​៣​ថ្ងៃម្តង
យើងហាក់បីដូចជាចងចាំ ​នូវរឿ​ងរ៉ា​វ ​ដែល​កើតមា​ន​ឡើង​ក្នុង​កំឡុង​ពេល​ ថ្មីៗ​នេះ​ ​​ដែល​វា​ជា​បទ​ពិសោធន៍​ក្នុង​ការ​ទទួល​បាន​ព៌តមាន។ ​ដូចនេះ ​អ្នកត្រូវ​តែរំលឹក​នូវ​ព៌តមាន​ ​ដែល​អ្នក​ទទួល​បាន​ដើម្បី​ពង្រឹង​ការ​ចង​ចាំ​​របស់​អ្នក​។ ចាប់ផ្តើម​អនុវត្ត​ជារៀងរាល់ថ្ងៃ ​ដែលវា​ជាទម្លាប់​ដ៍ល្អ​មួយ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ចង​ចាំ​រាល់​ព៌ត​មាន​​ទាំងនោះ។
  • រៀបចំជីវិតរបស់អ្នក
រក្សា​ទុក​របស់របរ​អ្នក​ដែល​ធ្លាប់​ប្រើប្រាស់​ឲ្យ​មាន​របៀប​រៀបរយ​ល្អ​ដូចជាសោរនិង​វ៉ែនតា​នៅ​កន្លែង​ដែល​អ្នក​បាន​ដាក់​ពីមុន​។ ត្រូវ​រំលឹក​ខ្លួនឯង​ ឬ​ ឲ្យ​អ្នកដទៃ​ជួយ​រំលឹក​ពី​កន្លែងដែលអ្នកដាក់របស់នោះ​។
  • នៅពេលដែលអ្នករៀន ឬចងចាំពីរឿងថ្មីមួយនោះ អ្នកគួរតែដកដង្ហើមយឺតៗហើយវែងៗ
ការដកដង្ហើម​វែងៗ ​ហើយ ​យឺតៗពិតជាមានការផ្លាស់ប្តូរវិធី ​ដែលខួរក្បាលរបស់អ្នក ​ដំណើរកា​រ​កាល​បើ​អ្នក​ដក​ដង្ហើម​បែបនេះ​ នឹងអាច​ជួយ​ឲ្យខួរក្បាល​ ​របស់​អ្នក​ដំណើរការ ល្អ​ហើយ​អ្នក​ពិត​ជា​អាច​ចង​ចាំ​នូវ​ព៌តមាន​ថ្មីៗ។
  • ការហ្វឹកហាត់ខួរក្បាលរបស់អ្នក
 ជាទូទៅការអនុរវត្តខួរក្បាលអាចរក្សានូវការអភិវឌ្ឍ ទៅលើ​ការចងចាំ។ដើម្បី​អភិវឌ្ឍ​ជំនាញ​ផ្លូវចិត្ត​​ថ្មី​ ​ជា​ពិសេស​កា​រ​ស្មុគស្មាញ ​ដូចជាការ ​រៀន​ទៅលើ​​ភាសាថ្មី​ និង ការរៀនទៅលើការលេង ​ឩបករណ៍តន្ត្រី​ ​ព្រម​ទាំង ​​ការប្រកួត ​ប្រជែង​ទៅលើប្រស្នា ​និង ​ហ្គេម​អ្នក​អាច​ធ្វើឲ្យ​មាន​សកម្ម​ក្នុងខួរក្បាល​របស់អ្នក​និង​អភិវឌ្ឍ​វា​​។អ្នក​ព្យាយាម​ដោះប្រស្នា​ជា​រៀងរាល់ថ្ងៃ​។​
  • កាត់បន្ថយភាពតានតឹង
ការ​ទទួល​បាន​ភាពតានតឹង​ ពីរឿង​អ្វី​មួយ​ជារឿង​ដែល​ជះឥទ្ធិពល​មិនល្អ​ទៅលើខូរក្បាល របស់អ្នក។ ​ភាព​តាន​តឹង​មួយ​ចំនួន​អាចកើត​ចេញ​មកពី​ វិបត្តិ​ក្នុង​ក្រុម​គ្រួសារ​ មានទំនាស់​ ជាមួយ​មិត្តភក្តិ ​​ឬ​ស្ថានភាព​ដទៃ​ទៀត​​។
  • ត្រូវទទួលទានអាហារឲ្យបានគ្រប់គ្រាន់ហើយមានរបបអាហារត្រឹមត្រូវ
សព្វថ្ងៃមានបន្លែបង្ការសាច់ជាច្រើន​ ដែល​មាន​ដាក់​លក់​នៅលើ​ទីផ្សារ ​​ប៉ុន្តែ​អ្នក​ត្រូវ​ចេះ​ជ្រើស​រើស​របស់​ណាមួយ​ដែលជួយ​ទ្រទ្រង់​ដល់សុខភាព​របស់អ្នក​។ ជាទូទៅ​ចូរអ្នក​បរិភោគសាចត្រី​ពីព្រោះ​ថា ​ត្រី​មាន​ជាតិ​ប្រូតេអ៊ីន​ជំនួយ​ខួរក្បាល​ ឬ ​ជំនួយ ​ការចងចាំ​បានល្អ​ និង សុខភាព​។ ចូរកុំបរិភោគ​សាច់ជ្រូក​ ក្នុងបរិមាណ​ច្រើនពេក ពីព្រោះ​ វាអាច​ធ្វើឲ្យអ្នកមាន​ជម្ងឺ​ មានខ្លាញ់ច្រើន​ក្នុង ​សសៃឈាម​​ ដែលជាហេតុធ្វើ​ឲ្យ​​មានផល ​​ប៉ះ​ពាល់​​យ៉ាងខ្លាំង​ ដល់​ការ​រីធំធាត់​​នៃ​សុខភាព​របស់អ្នក។ មិនតែប៉ុណ្ណោះ​ការហូបបន្លែ​ ​ច្រើន​ក៍ជំនួយ​សុខភាព​ដែរ​ តែ​ ត្រូវជ្រើសរើស​បន្លែ​ណា​ដែល​ផ្តល់​សារៈសំខាន់​ដល់​ សុខ ​​ភាព​របស់​អ្នក​ដោយសារ​តែ​អាហារ​ជាច្រើន​ មានផ្ទុក ​ទៅដោយសារធាតុ​គីមី​ជាច្រើន​ហួសនឹងការស្មាន។​​ ​ដោយឡែក ​ចំពោះ​ការ​ទទួល​ទាន​​ចំនី​ចំណុក​ តាមចិញ្ចើមផ្លូ​វ គួរតែចៀស​វាង​ពីព្រោះ​អាហារ​បែបនេះ​មិនមាន​អនាម័យនោះ​ទេ ​ដោយ​សារ​​តែ​​​ មានការបំពុល បរិស្ថានជាច្រើន។ យើងត្រូវ ដឹងថាកាលណាបើយើងបរិភោគអាហារ ឲ្យ​ស្រប​តាម​របប​ អាហារ​របស់យើង​ ហើយ​ការទទួលទាន​នោះទៀតសោត​ បានគ្រប់គ្រាន់ ​ដំណើរ​ការ​នៃ​ខួរក្បាល​របស់​អ្នក​ នឹង​រលូន​ អ្នក​នឹងឆាប់​ទទួល​បានព៌តមាន​ទាំងឡាយ​ ដែល​នៅជុំវិញ​អ្នក​ ជាក់​ជា​មិនខាន​។
  • ការគេងឬសម្រាកឲ្យបានគ្រប់គ្រាន់
នៅពេល​ដែល​យើង​គេង​ មានន័យថា​ខួរក្បាល​យើង​មិន​ដំណើរ​ការ​មួយរយៈ​។ កាលណា​ ​បើ​អ្នក​គេង​បាន​គ្រប់​គ្រាន់​ នៅពេល​ ដែលអ្នកក្រោក​ពីដំណេក​ វិញ​ ​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ថាស្រស់ស្រាយ​ខ្លាំងណាស់​។ ​ជាទូទៅ​ ​រយៈពេល​ជាអប្បបរិមានៃការគេងរបស់អ្នកគឺ​ ៧​ម៉ោង​ក្នុង​មួយយប់ ​ពិត​ជា​អាច​ជួយ​ពង្រឹង​សមត្ថភាព​នៃការចងចាំ​របស់​អ្នក​។
  • ការរៀនពីកំហុសរបស់អ្នកក្នុងអតីតកាល
ជា​ការ​ពិត​អ្នក​ណា​ម្នាក់​ តែង​តែ​ មាន​កំហុស​​ មិន​អាច​អ្នកណា​ថា​ខ្លួន​មិន​ដែល​ប្រព្រឹត្ត​ ​កំហុស​នោះ​ទេ​។​​សំ​ខាន់​មនុស្ស​ម្នាក់​ៗ​ដឹង​ពី​កំហុស​ ហើយ ​ចេះ​កែប្រែ​ ក៍ដូចជា​​ គួរគប្បីនឹង​សតិសម្បជញ្ញៈ​របស់ខ្លួន​ និង ​ត្រូវ​ហ៊ាន​​ទទួល​យកនូវការពិត​ដែលកើតមានឡើង​។​
បានដកស្រង់ចេញពីៈ http://success.com.kh/?p=838

blogger widgets

Find Your Location