ជាទូទៅ ក្នុងដំណើរការអភិវឌ្ឍ ឬបង្កើតគេហទំព័រ ការដាក់ម៉ូត (Style) លើពុម្ពអក្សរ ឬរូបរាងបន្ថែម រួមទាំងចលនាបន្ថែម គឺជាចំណុចដែលមិនអាចខ្វះបាន ក្នុងការតុបតែងរចនា សោភណ្ឌភាពគេហទំព័រ ឲ្យមានភាពទាក់ទាញ ទាក់ភ្នែកមិត្តអ្នកអាន ។ ក្នុងអត្ថបទ
នេះ សំបុកអាយធី សូមបង្ហាញជូនពី គន្លឹះខ្លីៗ និងងាយបំផុតក្នុងការអនុវត្តន៍ តាមរយៈការប្រើប្រាស់ Class Name របស់ CSS Style ដែល Google បានដាក់ចេញឲ្យប្រើប្រាស់សាកល្បង (កំណែប្រែ Beta) ។
របៀបដាក់ Font Effects (កំណែប្រែ Beta)
ដើម្បីដាក់ Style លើពុម្ពអក្សរណាមួយ លើគេហទំព័រ លោកអ្នកគ្រាន់តែ វាយកូដ ចូលក្នុងចន្លោះ និង នៃ File index ឬ header របស់លោកអ្នក ៖
តាមរយៈកូដខាងលើនេះ លោកអ្នកត្រូវភ្ជាប់ តំណ (Link) ពី Google API និងហៅឈ្មោះ ពុម្ពអក្សរ (Font Family) ព្រមទាំងភ្ជាប់ជាមួយ Effect នីមួយៗ ដោយដាក់បន្តគ្នា និងប្រើសញ្ញា “|” ។
បន្ទាប់មក សូមលោកអ្នកវាយកូដ HTML មួយបន្ទាត់ណាមួយ នោះលោកអ្នកនឹងទទួលបានដូចខាងក្រោម៖
ក.
ខ្ញុំមានស្រមោល!
ខ្ញុំមានស្រមោល!
ខ.
ខ្ញុំមានកម្រាស់ 3D!
ខ្ញុំមានកម្រាស់ 3D!
គ.
ខ្ញុំកំពុងឆោះ!
ខ្ញុំកំពុងឆោះ!
Class Name បន្ថែមផ្សេងទៀត ដែលលោកអ្នកអាចប្រើប្រាស់បាន៖
លម្អិតបន្ថែមសូមចូលទៅកាន់គេហទំព័រដើម - ប្រភព ៕
0 ចំនួនមតិ:
Post a Comment
Note: Only a member of this blog may post a comment.