សូមធ្វើជំហាននីមួយៗដូចខាងក្រោម៖
ជំហានទី១៖ បង្កើតផ្ទាំងការងារថ្មី
អ្នកត្រូវចូលទៅកាន់ File → New ឬក៏អាចចុច Ctrl + N ក៏បានដែរ។ បន្ទាប់មកវានឹងចេញផ្ទាំងមួយមក យើងត្រូវប្តូរលេខឲ្យដូចទៅនឹងរូបខាងក្រោម រួចចុច OK
ជំហានទី២៖ វាយនូវអក្សរដែលយើងចង់បាន
យើងត្រូវចុចលើ Tool មួយឈ្មោះថា Horizontal Type Tool ឬក៏អាចចុចអក្សរ T។ បន្ទាប់មកកំណត់ប្រភេទអក្សរ និងទំហំដូចរូបខាងក្រោម រួចវាយនូវអក្សរដែលយើងចង់បាន
ជំហានទី៣៖ ដាក់បន្ទាត់ព័ទ្ធជុំវិញ
យើងត្រូវធ្វើឲ្យអក្សរនេះទៅជា Layer សិនដោយចុចលើ Layer → Resterize → Type។
បន្ទាប់មកប្រើប្រាស់ Rectangular Marquee Tool ដើម្បីគូសបន្ទាត់ព័ទ្ធជុំវិញបន្ទាប់មកចូលទៅក្នុង Edit → Stroke ពេលនោះវានឹងចេញនូវផ្ទាំងមួយមក យើងត្រូវកំណត់ទៅតាមរូបភាពខាងក្រោម រួចចុច OK
បន្ទាប់មកចុច Ctrl + D ដើម្បីដក Select ចេញ
ជំហានទី៤៖ ដាក់ស្នាមត្រាអុចៗទៅលើត្រា
យើងត្រូវប្រើ Brush Tool មួយនេះ រួចកំណត់ទៅតាមរូបភាពខាងក្រោម បន្ទាប់មកត្រូវប្តូរពណ៌ Foreground និង Background ទៅជាពណ៌សវិញ
រួចយកទៅផាត់ស្តើងៗនៅលើអក្សរនិងបន្ទាត់ព័ទ្ធជុំវិញរបស់យើងឲ្យដូចទៅនឹងស្នាមត្រា
ចុងក្រោយអ្នកនឹងទទួលបាននូវរូបស្រដៀងនឹងរូបខាងក្រោម៖
Source: cm.com.kh