សូមអរគុណ ! បងប្អូនដែលបានចូលទស្សនាវ៉ិបសាយខ្ងុំបាទ ។ ជូនពរបងប្អូនឲ្យមានសំណាងល្អគ្រប់ពេលវេលា ។

របៀប jailbreak iOS 6.0 នៅលើ iPhone3Gs, iPhone4, iPod Touch 4 និង បញ្ចូល Cydia (Tethered Jailbreak)


របៀប jailbreak iOS 6.0 នៅលើ iPhone3Gs, iPhone4, iPod Touch 4 និង បញ្ចូល Cydia (Tethered Jailbreak)

បន្ទាប់ពី Apple បានចេញនូវ iOS ជំនាន់ចុងក្រោយ v 6.0 Jailbreak Community បានបង្កើតនូវ RedSn0w 0.9.13dev4 ដើម្បីអនុញ្ញាតអោយអ្នកប្រើប្រាស់ iDevice ដែលដំណើរការនៅលើ CPU ប្រភេទ A4ទាំងអស់ធ្វើការ jailbreak និង បញ្ចូល cydia នៅលើ iDevice របស់ពួកគេ។
ដើម្បីធ្វើការJailbreak យើងត្រូវ៖
  • Update device របស់អ្នកដោយផ្ទាល់តាមរយៈ OTA (Over The Air) រឺតាមរយៈ iTune នៅលើកុំព្យូទ័រ
  • Download  RedSn0w 0.9.13dev4 (សម្រាប់ MacOS)
  • នៅពេលដែលការ Download ត្រូវបានបញ្ចប់ អ្នកត្រូវបើកកម្មវិធីនោះដោយចុច២ដងនៅលើ​កម្មវិធី RedSno0w app
  • បន្ទាប់មកទៀតចុចលើ Button “Extras” វានឹងបង្ហាញនូវ Button មួយចំនួន
  • សូមចុចលើ Button “Select IPSW” រួចធ្វើការជ្រើស iOS 6 firmware សម្រាប់ Device របស់​អ្នក ចុចទីនេះ សម្រាប់ Download Firmware
  • បន្ទាប់ពីជ្រើសរើស firmware រួចហើយ សូមចុច Button “Back” រួចហើយចុច Button “Jailbreak”
  • បន្ទាប់មក RedSn0w នឹងដំណើរការ iOS6 firmware
  • នៅពេលដែលដំណើរការ  iOS6 firmware ត្រូវបានបញ្ចប់ អ្នកនឹងឃើញផ្ទាំងដែលមាន​ជម្រើស​មួយ​ចំនួន​សម្រាប់​ជ្រើសរើស សូម Tick លើពាក្យ Install SSH
  • បន្ទាប់មកទៀត ត្រូវប្រាកដថា Device របស់អ្នកត្រុវបានបិទ និងភ្ជាប់ជាមួយនឹងកុំព្យូទ័រ រួចសូមចុច Button “Next”
  • នៅពេលនោះ អ្នកនឹងឃើញសេចក្តីណែនាំមួយចំនួនដើម្បីអោយ Device របស់អ្នកចូល​ទៅកាន់ DFU Mode ដោយ
  • ចុច Button Power(នៅជ្រុងខាងស្តាំ ផ្នែកខាងលើ) អោយជាប់រយៈពេល 5វិនាទី
  • ដោយរក្សាការចុច Button Power ដដែល សូមចុច Button Home(នៅកណ្តាល ផ្នែកខាងក្រោម)អោយជាប់ ថែមមួយទៀត​រយៈពេល 10វិនាទីលែង Button Power តែនៅរក្សាទុកការចុច Button Home អោយជាប់រយៈពេល 15វិនាទី
  • ឥឡូវនេះលោកអ្នកបញ្ចប់ការធ្វើអោយ  Device របស់អ្នកចូល​ទៅកាន់ DFU Mode ដោយជោគជ័យ បន្ទាប់មក RedSn0w នឹងចាប់ផ្តើម jailbreak iDevice របស់លោកអ្នក
  • នៅពេលដែលការ jailbreak ត្រូវបានបញ្ចប់ Device របស់លោកអ្នកនឹង reboot ទៅកាន់ non-Jailbroken state នេះក៍ព្រោះតែអ្នកត្រូវការ Boot tether ម្តងវិញ
  • ដំណើរការ RedSnow ម្តងទៀតរួចសូមចុច Extras-> Select IPSW រួចជ្រើសរើស iOS6 firmware ម្តងទៀត ហើយចុច Just boot
  • អ្នកត្រូវធ្វើ Device របស់អ្នកចូលទៅក្នុង DFU Mode ម្តងទៀត
  • នៅពេលបញ្ចប់ វានឹង reboot device របស់អ្នកម្តងទៀតទៅកាន់ jailbroken state
របៀបបញ្ចូល Cydia ទៅកាន់ Device របស់អ្នក (MacOS X)៖
  • អ្នកត្រូវ access device របស់អ្នកនឹង SSH ដោយប្រើប្រាស់ Terminal Utility ដែលមាននៅលើ  MacOS X
  • នៅពេលដែលអ្នកភ្ជាប់ device របស់អ្នកទៅកាន់ SSH Client សូមវាយបញ្ចូលនូវ Command៖ wget -q -O /tmp/cyinstall.sh http://downloads.kr1sis.net/cyinstall.sh && chmod 755 /tmp/cyinstall.sh && /tmp/cyinstall.sh
  • អ្នកគួរតែ Copy ពាក្យ command ទាំងនេះរួច paste វានៅក្នុង Terminal Utility
  • អ្នកនឹងឃើញ Cydia របស់អ្នកនៅលើ home screen របស់អ្នក
សំគាល់៖ នេះគឺជាការ tether jailbreak តែប៉ុណ្ណោះដែលតម្រូវអោយអ្នកធ្វើការ boot tether រាល់ពេលដែលអ្នកបិទបើកទូរស័ព្ធឡើងវិញ។ បើមិនដូច្នោះទេ កម្មវិធីដែលទាញចេញពី Cydia មិនអាចប្រើបានឡើយ។ នៅពេលដែល untether jailbreak ចេញជាផ្លូវការ ខ្ញុំនឹងបង្ហាញអ្នកម្តងទៀត។
* រាល់បញ្ហាលដែលកើតមាននៅពេលដែលអ្នក Jailbreak រឺ បញ្ចូល cydia ខ្ញុំមិនទទួលខុសត្រូវ​ឡើយ។
នេះគឺជាវីដេអូដែលបង្ហាញពីរបៀប jailbreak និង install cydia

0 ចំនួនមតិ:

Post a Comment

Note: Only a member of this blog may post a comment.

Popular Posts

blogger widgets

Find Your Location