សូមអរគុណ ! បងប្អូនដែលបានចូលទស្សនាវ៉ិបសាយខ្ងុំបាទ ។ ជូនពរបងប្អូនឲ្យមានសំណាងល្អគ្រប់ពេលវេលា ។

ធ្វើយ៉ាងមិចអោយការសិក្សាទទួលបានភាពជោគជ័យ? [HARRY]


 ការសិក្សាពិតជាសំខាន់ខ្លាំងណាស់សំរាប់មនុស្សគ្រប់រូប ,តែក៏មានអ្នកខ្លះមួយចំនួនតូចមិនបានចាប់
អារម្មណ៌ចំពោះការសិក្សានោះទេ រឹតតែមិនយល់ពីការសិក្សាមានភាពសំខាន់យ៉ាងណាដែរ។

ពិតណាស់ចំពោះអ្នកដែលស្រលាញ់ការសិក្សា ពួកគេតែងតែរិះរកនូវយុទ្ធសាស្រ្ត ប្លែកៗសំរាប់ការ
សិក្សារបស់ខ្លួនអោយមានការរីកចំរើន។ ការសិក្សាមិនមែនតែយើងចាំតែរៀនពីលោកគ្រូ អ្នកគ្រូ នោះ
ទេបើយើងមិនស្វះស្វែងស្រាវជ្រាវបន្ថែមទៀតដោយ​ខ្លួនឯង គឺវាមិនបានរីកដុះដាលនូវចំណេះយើង
នោះទេ គួរតែយកពេលទំនេរទៅមើ់លសៀវភៅ និងស្រាវជ្រាវអ្វីប្លែកៗដើម្បីបង្កើនចំណេះបន្ថែមទៀត
។ ដោយឡែកថ្ងៃនេះដែលគេហទំព័រកូនខ្មែរអស្ចារ្យបានលើកយកអត្ថបទ មួយដែលជាអត្ថបទស្តីពី
របៀបនៃការសិក្សាអោយទទួលបាននូវភាពជោគជ័យ , ដោយអត្ថបទនេះដែរត្រូវបានសូមណូមពរ
ដោយ​ ប្អូនស្រី Tayna Lim និងសំរាប់បងប្អូនទាំងអស់ទុកសំរាប់អាន និងស្វែងយល់គ្រប់ៗគ្នា។
ការសិក្សារមែងតែងតែជួបនូវឧបសគ្គ តែដើម្បីក្រេបជញ្ជក់នូវចំណេះមនុស្សគ្រប់រូបបានខិតខំព្យាយាម
លៃយ៉ាងណាអោយការសិក្សារបស់ខ្លួនបានជោគជ័យតាមការគ្រោងទុក។ ដោយសម័យនេះជា
សម័យមួយដែរជឿនលឿនហើយភាសាដែលគេកំពុងពេញនិយមសិក្សាក្នុងប្រទេសកម្ពុជានោះមាន 3ភាសា គឺភាសា
កូរ៉េ , ចិន , និង អង់គ្លេស។ មនុស្សទាំងអស់តែងតែចង់រៀននូវភាសា អោយបានចេះច្រើនងាយស្រួល
រកការងារធ្វើ តែអ្នកខ្លះមិនមានលទ្ធភាព រឺក៏ខ្វះខាតនូវយុទ្ធសាស្រ្តសំរាប់ការសិក្សារផងដែរ។
សំរាប់ពេលនេះគេហទំព័រកូនខ្មែរអស្ចារ្យសូមបង្ហាញគន្លឹះសំខាន់ៗក្នុងការសិក្សាដើម្បីអោយមានភាព
ជោគជ័យ។ សូមលើឧទាហរណ៏ 3ភាសា ខាងលើមកបង្ហាញ៖
យុទ្ធសាស្រ្តនៃការសិក្សា៖
+ភាសាអង់គេ្លស៖ ភាសាអង់គ្លេសគឺជាភាសាពិភពលោកដែលមនុស្សទាំងអស់កំពុងតែសិក្សា
វា,វាពិតជាភាសាមួយដ៏ល្អសំរាប់ប្រើប្រាស់ក្នុងការទំនាក់ទំនងគ្នា ដោយឡែកការសិក្សាភាសា
អង់គ្លេសក៏មានការលំបាកដែរតែបើអ្នកព្យាយាមគឺពាក្យថាលំបាកមិនអាចមានក្នុងបេះដូងរបស់អ្នក
ទៀតទេ។ ដើម្បីអោយការសិក្សាបានល្អ បងប្អូនគួរតែរៀបចំយុទ្ធសាស្រ្តមួយសំរាប់ខ្លួនឯង,ត្រូវចេះ
លៃពេលវេលាក្នុងការអានបន្ថែម, ព្យាយាមទន្ទិញពាក្យថ្មីៗអោយបានច្រើន បើមានពាក្យថ្មីណាដែល
អ្នកមិនស្គាល់សូមទាញក្រដាសរឺក៏កូនសៀវភៅតូចមួយសំរាប់កត់ត្រាទុកនៅពេលថ្ងៃក្រោយ។
បន្ទាប់ពីសិក្សានៅសាលារួចហើយពេលមកផ្ទះគួរតែ មើលបន្ថែមទៀតពីមេរៀនរបស់លោកគ្រូ និង​
អ្នកគ្រូដែលបានបង្រៀនយើង ចៀសវាងខ្ជិលច្រអូស។ សំរាប់វេយ្យាករណ៏គឺពិតជាពិបាក ដូចនេះ
យើងត្រូវខិតខំមើលវាអោយបានខ្លាំង ព្រោះវេយ្យាករណ៏នេះហើយជាគន្លឹះសំខាន់បំផុតក្នុងការ
សិក្សាភាសាអង់គ្លេស។ គួរតែទិញសៀវភៅណា ដែលមានបង្ហាញរឺបង្រៀន ពីវេយ្យាករណ៏អោយបាន
ច្រើននិងអនុវត្ត។ចំពោះ 4 ចំនុច ក្នុងការអនុវត្តនោះមាន៖
ការស្តាប់៖ ការស្តាប់ក៏សំខាន់ដែរ ព្រោះបើយើងខ្សោយក្នុងការស្តាប់វាពិបាកក្នុងការទំនាក់ទំនងគ្នា
ជាមួយបរទេសណាស់។ដើម្បីពន្រឹងការស្តាប់ បងប្អូនគួរតែ យកពេលទំនេររបស់បងប្អូន ទៅមើល
ទូរទស្សន៏ដែលនិយាយជាភាសាអង់គ្លេសអោយបានច្រើន រឺក៏អាចមើលភាពយន្តបរទេស ព្រោះទាំង
អស់នេះគឺជាការជំរុញអោយ ការស្តាប់របស់អ្នកបានល្អ។
សំរាប់ការស្តាប់គេហទំព័រកូនខ្មែរអស្ចារ្យនិងនែនាំពីគេហទំព័រមួយដែរយើងអាចទាញយកនូវសំលេង
របស់ជនជាតិបរទេស និយាយជាភាសាអង់គ្លេស ដែលមានជាអត្ថបទមកជាមួយផងដែរ ក្នុងការធ្វើ
អោយការស្តាប់របស់លោកអ្នកមានការរីកចំរើនផងដែរ។
គេហទំព័រនោះមានឈ្មោះថា ( ចុចទីនេះ =>) Technology Review វានិងជួយបង្កើនការស្តាប់របស់លោក
អ្នក បើអ្នកព្យាយាម។
ការអាន៖ ចំនុចនេះក៏មានសារសំខាន់ណាស់ដែល លោកអ្នកគួរតែព្យាយាមអានសៀវភៅ ជាពិសេស
អានអត្ថបទជាភាសាអង់គ្លេសអោយបានច្រើន នៅតាមបណ្តាញអ៊ីនធឺណេត រឺក៏សៀវភៅដែលអង់
គ្លេសដែលមានពាក្យល្អៗ និងពាក្យពិបាក ច្រើន ព្យាយាមអានអោយបានច្រើនដើម្បីរីកចំរើនក្នុងការ
អានរបស់អ្នក។
ការនិយាយ៖ វាជាចំនុចសំខាន់ណាស់បើយើងមិនចេះនិយាយទេ គឺរៀនអង់គ្លេសគ្មានន័យទេ ,
គួរតែព្យាយាមអោយបានច្រើន ដោយការអនុវត្តនិយាយភាសាអង់គ្លេស ផ្ទាល់ជាមួយមិត្តភក្តិជា
ពិសេសជាមួយជនបរទេស តែម្តង​វាអាចជួយដល់ការ និយាយនិងការស្តាប់ផងដែរ។ មិនគួរមានការ
ខ្មាស់អៀនក្នុងការនិយាយចេញ ទៅ មានគេសើចមានគេចាប់កំហុស និយាយខុសវេយ្យាករណ៏​
ទង្វើទាំងអស់នេះមិនគួរកើតមានឡើងជាដាច់ខាត បើអ្នកមានអារម្មណ៌ដូចខាងលើ ការនិយាយរបស់
អ្នកមិនមានការីកចំរើន​ទេ សូមមេត្តាកុំមានការអៀនខ្មាសអោយសោះ គួរតែចាំពាក្យស្លោកមួយថា
សិក្សាពីកំហុសអោយទៅជាល្អវិញ។
ការសរសេរ៖ការសរសេរជាចំនុចល្អណាស់​រាល់ការសរសេរគឺពឹងផ្អែលទៅលើ វេយ្យាករណ៏ទាំងស្រង់
ចំពោះយុទ្ធសាស្រ្តលោកអ្នកអាចមើលនូវអត្ថបទជាភាសាអង់គ្លេសអោយបានច្រើន ជាពិសេសលោកអ្នកគួរ
តែពិនិត្យនិងមើលឃ្លា អោយបានសព្វជ្រុងជ្រោយ ថាវាប្រើប្រាស់វេយ្យាករណ៏ប្រភេទណា, រីឯ ពាក្យ
ក៏សំខាន់មិនចាញ់គ្នាដែល បើមិនចេះពាក្យយើងពិបាកក្នុងការសរសេរណាស់ គួរតែមើលពាក្យនិង
ធ្វើការកត់ត្រាទុក ដើម្បីចំនាំទៅថ្ងៃក្រោយ។ ទាំងអស់នេះអាចជួយដល់ការសរសេររបស់អ្នកបានដែរ។
ភាសា ចិន និង ភាសា កូរ៉េ ៖ ជាភាសាមួយកំពុងអង្រួនបេះដូងយុវវ័យកម្ពុជាផងដែរ ដោយសារមាន
ការហូរចូលនៅវប្បធម៌កូរ៉េនិងចិន ជាច្រើនដែលបង្កហេតុអោយមាន ការបើកបង្រៀន ជាភាសា
កូរ៉េ ចំពោះភាសាចិនមានយូរណាស់មកហើយ។ បើនិយាយពីយុទ្ធសាស្ត្រក្នុងការ រៀន ភាសា 2 នេះ
អោយបានជោគជ័យវាមិនខុសគ្នាពីការរៀន ភាសាអងគ្លេសទេ,លោកអ្នកគួរតែរៀបចំយុទ្ធសាស្ត្រ
ផ្ទាល់ខ្លួន បង្កើនការនិយាយ,ការសរសេរ,ការស្តាប់,និង ការអាន អោយបានច្រើន បន្ថែមពីនោះទៅ
ទៀត ត្រូវចងចាំពាក្យ និង មើលនូវ ភាពយន្តចិន​និងកូរ៉េក្នុងការបង្កើនការស្តាប់ ជាពិសេសបង្កើននូវ
ការនិយាយ។ រៀនបញ្ចេញសូរសព័្វ ទៅតាមជនជាតិដើមរបស់គេ ដោយការមើលនៅភាពយន្ត និងការ
និយាយជាមួយ ជនបរទេស ចំពោះការរៀនភាសាកូរ៉េគេហទំព័រកូនខ្មែរអស្ចារ្យសូមនែនាំនូវ
គេហទំព័រមួយដែលអាចបង្រៀនភាសាកូរ៉េតាមរយះអ៊ីនធឺណេត​ និង វីដេអូតាមរយះ Youtube
ក្នុងការរៀនភាសាកូរ៉េ អោយបងប្អូនបានស្វែងយល់។
គេហទំព័រដែលបង្រៀនភាសាកូរ៉េមាន Learnkoreanlanguage,និង​ Rocketlanguages (<= សូមចុចទីនេះ )
រឺក៏ចូលទៅកាន់គេហទំព័រYoutube​ហើយសរសេរថា “How to learn basic korean or chinese “ វានិង
បង្ហាញវីដេអូបង្រៀនរបស់វាទៅអ្នកបានយ៉ាងល្អ។
ចំនុចទាំងអស់នេះហើយជាយុទ្ធសាស្រ្តបន្តិចបន្តួច ក្នុងការសិក្សា ដែលយើងខ្ញុំធ្លាប់មានបទពិសោធន៏
ដែរយើងខ្ញុំបានធ្វើការចែករំលែក ដល់បងប្អូន បើមានការខ្វះខាតត្រង់ណា សូមអរភ័យទោសផង។
ជាចុងក្រោយគេហទំព័រកូនខ្មែរអស្ចារ្យសូមជូនពរដល់ប្អូនស្រី Tayna Lim និងបងប្អូនជាតិខ្មែរទាំងអស់
ទទួលបានជោគជ័យក្នុងការសិក្សា ទាំងអស់គ្នា សូមអរគុណ!!!

0 ចំនួនមតិ:

Post a Comment

Note: Only a member of this blog may post a comment.

blogger widgets

Find Your Location