ប្រហែលជាលោកអ្នកមួយចំនួនបានដឹងរួចខ្លះហើយនៅពេលបច្ចុប្បន្ននេះមានសេវាកម្មជាច្រើនដែលដាក់ឱ្យប្រើប្រាស់សម្រាប់ការរក្សាទិន្នន័យក៏ដូចជាការការដាក់បង្ហាញព័ត៌មានផ្សេងៗដើម្បីបង្ហាញដល់អ្នកដែលបានធ្វើការការឬស្វែងរកទិន្នន័យនៅតាមបណ្ដាញអ៊ីនធឺណិត។នៅក្នុងការស្វែងរកសេវាកម្មប្រើប្រាស់ឥតគិតថ្លៃនេះដែរក៏មានអ្នកខ្លះពួកគាត់មិនដឹងថាត្រូវចូលទៅកាន់វ៉ិបសាយមួយណាហើយត្រូវធ្វើដូចម្ដេចទើបអាចទទួលបាន? ទាក់ទងនិងការស្វែងរកបណ្ដាញគេហទំព័រដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃនេះដែរនៅពេលនេះយើងខ្ញុំសូមណែនាំលោកអ្នកឱ្យស្គាល់ពីគេហទំព័រមួយដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកក៏ដូចជាអ្នកប្រើប្រាស់ទាំងឡាយផងដែរនោះគឺគេហទំព័រwww.fileserve.com។
-ចុចលើពាក្យ ” Sign up” នៅត្រង់ចំណុចមានសញ្ញាព្រួញដើម្បីបង្កើត User Account មួយសម្រាប់អ្នកប្រើប្រាស់ផ្ទាល់ខ្លួន។ដោយបំពេញព័ត៌មានទៅតាមការទាមទាររបស់គេហទំព័រឬក្រុមហ៊ុនផ្ដល់សេវាកម្មដែលអ្នកត្រូវវាយបញ្ចូលមានអ៊ីមែល User name & Password ជាដើម។បន្ទាប់ពីអ្នកបានបង្កើតរួមនោះអ្នកទទួលបាន Profile មួយមានទម្រង់ដូចខាងក្រោម។
បញ្ជាក់៖ អ្នកមិនចាំបាច់វាយក្នុងប្រអប់ Premium Voucher Code នោះទេ
-(១)ជាឈ្មោះថ្មីដែលអ្នកបានបង្កើត(User Account) និងនៅចំណុចលេខ(២)ជាសេវាកម្មឥតគិតថ្លៃដែលគេហទំព័រនេះបានផ្ដល់ឱ្យដល់គ្រប់ User ដែលបានប្រើប្រាស់ជាមួយរួមមានកម្រិតទំហំដែលអាចរក្សាទិន្នន័យបាន(500 GB) ល្បឿន Download មានរហូតដល់400kg/s ជាដើម។
-ជាមួយថេប ” Upload “ លោកអ្នកអាច upload ឯកសារឬកម្មវិធីផ្សេងៗដែលអនុញ្ញាតឱ្យអ្នក Uploadម្ដងៗមានទំហំរហូតដល់ 1024 BMហើយក្នុងនោះដែរលោកអ្នកអាច Upload ម្ដងបានមួយ File ឬបានច្រើន File ក្នុងពេលតែមួយ។ដែលនេះជាមធ្យោបាយដ៏ងាយស្រួលមួយសម្រាប់លោកអ្នកភ្ជាប់ Linkជាមួយគេហទំព័រប្លក់(Blog)ផ្សេងៗបានយ៉ាងស្រួល។
-បន្ទាប់ពីយើងបាន Upload យើងទទួលបាន Link សម្រាប់យកទៅប្រើប្រាស់នៅលើទំព័រផ្សេងៗ។
(១)-ជា Link សម្រាប់ទាញយក File ឬឯកសារដែលអ្នកបាន Upload រីឯនៅត្រង(២)ជាទីតាំងសម្រាប់ឱ្យយើងភ្ជាប់ទៅកាន់បណ្ដាញផ្សេងៗដែលជាបណ្ដាញគេកំពុងពេញនិយមប្រើច្រើននៅពេលបច្ចុប្បន្ននេះ។
-ដូចក្នុងរូបខាងលើយើងឃើញថានៅលើគេហទំព័រស្ទើរតែគ្រប់បណ្ដាញទាំងអស់ដែលដាក់ឱ្យប្រើដោយឥតគិតថ្លៃ។ម្យ៉ាងបើផ្អែកទៅលើព័ត៌មាននៅលើគេហទំព័រនេះបានបញ្ជាក់ថាប្រសិនបើអ្នកដែលបានUpload File ហើយមានគេDownload យកមើលច្រើន User ឬ Account ដែលបាន Upload ឯកសារនោះនិងទទួលបានប្រាក់ទៀតផង។
-គំនិតគូរពិចារណា៖ទោះបីជាមានព័ត៌មានបានបញ្ជាក់យ៉ាងនេះក៏ដោយក៏លោកអ្នកត្រូវតែប្រុងប្រយ័ត្នជាមួយនិងការទាមទារផ្សេងៗរបស់គេហទំព័រដូចជាការវាយបញ្ចូល Account & password នៃ ID Cardធនាគាររបស់អ្នកជាដើម។ពីព្រោះថានៅពេលបច្ចុប្បន្ននេះមានការឆរបោកជាច្រើននៅគ្រប់មធ្យោបាយ ៕
0 ចំនួនមតិ:
Post a Comment
Note: Only a member of this blog may post a comment.